នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំកុរ,ជូត,មមែ នឹងជួបលាភសំណាងធំៗជាច្រើននៅរយៈពេលបីថ្ងៃទៀតនេះ។
ឆ្នាំកុរ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានលាភ មានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំជូត៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានសំណាងធំច្រើន សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ សម្រេចរាល់ការងារយ៉ាងល្អប្រសើរ ង៉ូវហេងឡើងខ្លាំង សំណាងហក់ខ្ពស់កប់ពពក។
ឆ្នាំមមែ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានសំណាងធំច្រើន ការងាររកទទួលទានមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង៕