មួយនេះបែកគ្នាមិនសូវស្អាត! Jess-View ផុសដៀលគ្នាខ្លាំងៗបែបនេះថា………មិនឈប់ស្នេហាចប់តែមនុស្សមិនព្រមចប់! មានវីដេអូ

រឿងមើលទៅដូចជាចប់មិនស្អាតដូចពេលប្រាប់ដំបូង សម្រាប់រឿងរ៉ាវទំនាក់ទំនងអតិតមនុស្សធ្លាប់ស្រលាញ់យ៉ាង Jes Jesapiphat និងតួឯកស្រី View Wannarot ដែលទើបតែចេញមកប្រកាសថាបញ្ចប់ស្នេហ៍ 4 ឆ្នាំ ខាងប្រុសក៏អះអាងថាចប់ដោយល្អ មិនមានអ្នកទីបីដូចការចោទប្រកាន់

តែនៅពេលថ្មីៗនេះ (2 តុលា 2023) អ្នកបណ្ដាញសង្គមចាប់អារម្មណ៍ចំពោះមួយគូនេះខ្លាំងណាស់ថាអ្នកទាំងពីរអាចជាមានបញ្ហាជាមួយគ្នាមុននិងបែកគ្នា បន្ទាប់ពីអ្នកទាំងពីរចេញមកផុសដៀមដាមគ្នា ដោយចាប់ផ្ដើមពីខាង View ចេញមកផុសប្រយោគថា “KEEP CALM AND LET KARMA FINISH IT.” មានន័យថា “នៅអោយស្ងៀមៗទុកអោយកម្មពៀរធ្វើការ” 

After Footer (Active) - damrei Mr1 Zone2

ក្រោយមកខាងប្រុស Jes ផុសដែរថា  “We lie the loudest when we lie to ourselves.” ប្រែថា “យើងកុហក សម្លេងវាលឺបំផុត នៅពេលយើងកុហកខ្លួនឯង” 

បន្ទាប់មកទៀតខាងស្រីក៏ចេញមកផុសតតបវិញដោយឃ្លាថា “STFU If you can’t be kind, be quiet” ក្នុងន័យថា បិទមាត់ភ្លាមទៅ បើចិត្តល្អធ្វើមិនបានចឹងនៅអោយស្ងៀមៗៗទៅ”

រឿងនេះមិនធម្មតាទេ ខណៈពេលនេះអ្នកបណ្ដាញសង្គមកំពុងសង្ស័យពេញប្រទេសថាអ្នកទាំងពីរមានរឿងអ្វីនិងគ្នាអោយប្រាកដ បានជាតតបគ្នាក្ដៅដូចបាយពុះបែបនេះ

អត្ថបទដោយ : នីត្តា