អ្នកណាមិនមុខស្លេកមុខស្លាំង ជួបហេតុការណ៍ភ្លាមៗមិនបានព្រៀងទុកមុនបែបនេះ! តួឯកស្រី Bow Maylada ក៏ជាមនុស្សម្នាក់ដែលបានជួបផ្ទាល់ក្នុងហេតុការណ៍ក្មេង១៤ឆ្នាំម្នាក់ដេញបាញ់មនុស្សម្នាក្នុងហាងទំនើបកាលពីថ្មីៗនេះដែរ។ តែរូបនាងមិនមានគ្រោះថ្នាក់អ្វីនោះទេគ្រាន់តែភិតភ័យ និងចូលរួមសោកស្ដាយជាខ្លាំងដល់អ្នកដែលរងរបួសនិងបាត់បង់ជីវិតព្រោះតែហេតុការណ៍ផងដែរ។
ដោយកាលពីថ្ងៃទី៣ តុលាកន្លងទៅនេះក្នុងផ្សារទំនើបប្រទេសថៃមួយកន្លែងមានហេតុការណ៍ក្មេង១៤ឆ្នាំ កាន់កាំភ្លើងដើរបាញ់មនុស្សម្នានៅទីនោះ ធ្វើឲមានទាំងអ្នករបួសនិងស្លាប់។ ចំណែកតួឯកស្រី Bow Maylada កាលថ្ងៃនោះនាងក៏នៅផ្សារទំនើបមួយហ្នឹងដែរ កំពុងតែសម្ភាសន៍ពីអ្នកសារពត៌មានពីជីវិតនិងកាងារបស់នាងដូចរាល់ដង។ ស្រាប់តែ Bow លឺសូរស្នូកំភ្លើងនិងឃើញមនុស្សជាច្រើននាំគ្នារត់ទៅមក ក្រោយមកទើបដឹងថាមានហេតុការណ៍បាញ់កាំភ្លើងនិងប្រញាប់ចេញពីកន្លែងកើតហេតុ លុបចោលកាងារទាំងអស់។ ក្រៅពី Bow ក៏មានតារាស្រី Bella Ranee មួយរូបទៀតផងដែរ ដែលបានឲដឹងថានាងក៏នៅទៅនោះដែរតែបានរត់ចេញផុត និងចូលរួមសោកស្ដាយជាខ្លាំងដែលអ្នកស្លាប់ អ្នករបួសនិងក្រុមគ្រួសារ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ