Patricia ប្រញាប់ដាក់បណ្ដឹងភ្លាមៗបន្ទាប់ពីមានជនខិលខូចយកឈ្មោះក្រុមហ៊ុននាងទៅធ្វើរឿងមួយនេះ! មានវីដេអូ

នៅសុខៗស្រាប់តែមានរឿងអោយអ្នកម៉ាក់កូនមួយដៃថ្មីយ៉ាង Patricia ត្រូវឈឺក្បាល ដោយសាម៉ីខ្លួនប្រញាប់ចេញមកបញ្ជាក់ បន្ទាប់ពីមានជនខិលខូចយកឈ្មោះក្រុមហ៊ុនទៅបោកប្រាស់ប្រជាជន ធ្វើអោយមានអ្នកចាញ់បោកជាប់ៗគ្នាជាច្រើននាក់

ហើយថ្មីៗនេះនៅក្នុង IG ផ្លាល់ខ្លួនរបស់ Patricia ឃើញមានផុសប្រកាសអោយគ្រប់គ្នាបានដឹងថា “ពេលនេះខ្ញុំបានឃើញផេកបោកប្រាស់យកឈ្មោះក្រុមហ៊ុនរបស់ខ្ញុំទៅបោកប្រាស់ ប្រកាសជ្រើសរើសតួសម្ដែង ហើយថ្មីៗនេះមានអ្នកចាញ់បោកច្រើននាក់ណាស់ហើយបានទាក់ទងមករកខ្ញុំ ដោយយល់ច្រលំថាជាក្រុមហ៊ុនរបស់ខ្ញុំ ខណៈនេះខ្ញុំសុំប្រើកន្លែងនេះប្រកាសបញ្ជាក់ថាខ្ញុំនិងខាងក្រុមហ៊ុនរបស់ខ្ញុំមិនមានការជាប់ទាក់ទងនិងប្រកាសរកតួសម្ដែងអ្វីទាំងអស់ ខាងយើងបានដាក់ពាក្យបណ្ដឹងទៅខាងប៉ូលីសរួចរាល់ហើយ ហើយក៏សុំអោយអ្នកគ្រប់គ្នាជួយធ្វើ report ផេកទាំងពីរនោះផងដែរ ដើម្បីកុំអោយមានអ្នកធ្លាក់ទៅក្នុងការបោកបញ្ឆោតនោះទៀត សូមអគុណ”

After Footer (Active) - damrei Mr1 Zone2

ហើយក៏មានប្រយោគបន្ដទៀតថា “ការបោកបញ្ឆោតមានគ្រប់រូបបែបពិតមែន សូមជួយចុច report ទាំងអស់គ្នាផងណាចា”

ក្រោយមកទៀតសាម៉ីខ្លួន បានចែករំលែករូបភាពផេកដែលបោកប្រាស់នោះដែលប្រើឈ្មោះក្រុមហ៊ុនរបស់នាងថែមទាំងបញ្ជាក់ជាសារថា “ផេកបោកប្រាស់ទាំងពីរនេះបានផ្លាស់ប្ដូររូបហើយគ្រប់គ្នា ប៉ុន្ដែនៅមានពត៌មានក្រុមហ៊ុនរបស់ខ្ញុំ សូមប្រយ័ត្នទាំងអស់គ្នាណា”

អត្ថបទដោយ : នីត្តា