Bella Ranee និងឆ្លើយយ៉ាងម៉េចខ្លះ បន្ទាប់ពីរូបភាពជាន់លើភ្នំភ្លើងត្រូវបានគេរិះគន់និងជីកកកាយដោយភ្ជាប់ទៅនឹងរឿងរបស់សមាជិកព្រឹទ្ធសភាដ៏ល្បីម្នាក់ក៏ធ្វើបែបនេះ! មានវីដេអូ
ដោយសារតែអ្នកនិយមលេងអ៊ីនធឺណេតបានជីកកកាយរូបភាពអតីតកាល ហើយភ្ជាប់វាទៅនឹងរឿងនៃដំណើរទេសចរណ៍របស់សមាជិកព្រឹទ្ធសភាដ៏ល្បីល្បាញម្នាក់ ជាក់ស្ដែងតារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee បានធ្វើដំណើរមកចូលរួមកម្មវិធីបួងសួងរឿងភាគធំបំផុតប្រចាំឆ្នាំ ក៏បានបើកចិត្តផ្ដល់បទសម្ភាសន៍ជាលើកដំបូងចំពោះប្រធានបទនេះថា
“តាមពិតទៅ រឿងនេះខ្ញុំមិនចង់អោយគេទាញយកទៅពាក់ព័ទ្ធនោះទេ ព្ព្រោះវាជារឿងដែលគួរឱ្យចាប់អារម្មណ៍ ព្រោះថាអ្នកអានពត៌មានមិនគ្រប់ជ្រុងជ្រោយនោះគេនិងគិតទៅក្នុងផ្លូវអាក្រក់ ហើយខ្ញុំអាចប្រាប់បានថាពេលដែលខ្ញុំទៅនិងគឺតាំងតែពីឆ្នាំ 2016 ដោយមានបងៗជនជាតិថៃនិងម្ចាស់តំបន់ដែលនៅទីនោះជាអ្នកមើលថែពួកយើង ដូចនិងអ្វីដែលខ្ញុំបានដឹង ផ្លាកហាមប្រហែលជាមកដាក់តាំងក្រោយខ្ញុំបានទៅ គឺឆ្នាំ 2018 វាជាពេលវេលាមួយឆ្ងាយគ្នាខ្លាំងណាស់”
“ហើយក៏អគុណដល់អ្នកគ្រប់គ្នាដែលបានដាស់តឿនណាចា ព្រោះពេលដំបូងក៏ភ្ញាក់ផ្អើលដូចគ្នា តែពេលមកមើលពេលវេលាក៏ខុសគ្នាឆ្ងាយថាផ្លាកហាមនិងបានដាក់តាំងក្រោយពេលដែលខ្ញុំទៅលេង ហើយបន្ទាប់ពីនេះពេលទៅណាមកណានិងត្រួតពិនិត្យពត៌មានអោយច្បាស់សិន”
អត្ថបទដោយ : នីត្តា