កាត់សក់ត្រឹមស្មាភ្លាម Jennie សមាជិក Blackpink ទទួលបានការសរសើមិនដាច់ពីមាត់តែម្ដង

ជាការពិតទៅកាត់សក់ខ្លីវាមិនមែនចោទជាបញ្ហាអ្វីនោះទេសម្រាប់មនុស្សស្រី ប៉ុន្ដែសម្រាប់អ្នកដែលស្រលាញ់សក់វែងអាចជារឿងពិបាកសម្រេចចិត្តដែរ។សម្រាប់តារាស្រីរូបស្រស់ Jennie សមាជិក Blackpink ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើល នៅពេលដែលឃើញនាងកាត់សក់ខ្លី ក៏ព្រោះតែចាប់តាំងពីនាងឈានជើងចូលវិស័យសិល្បះមក ពោលគឺចាប់តាំងពីឆ្នាំ ២០១៦ អ្នកគាំទ្រមិនដែលឃើញតារាស្រីរូបស្រស់នេះកាត់សក់របស់នាងឲ្យខ្លីបែបនេះទេ។

Jennie ត្រូវបានអ្នកគាំទ្រជាច្រើនដឹងថានាងជាតារាស្រីម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់លើសក់របស់នាងជាខ្លាំង ដូច្នេះហើយនាងកម្រនឹងកាត់សក់របស់នាងឲ្យខ្លីណាស់។ ក្រោយពីបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីកាត់សក់ខ្លី នាងពិតជាទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រថា ពិតជាប្លែក និងស្រស់ស្អាតខ្លាំង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ