នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំនេះបើចង់សម្រេចចិត្តរឿងអ្វីមួយសំខាន់ត្រូវមើលមុខមើលក្រោយឱ្យបានច្បាស់លាស់ បើពុំនោះទេនឹងជួបក្តីសោកស្តាយពេលក្រោយជាក់ជាពុំខាន។ នៅថ្ងៃនេះឃើញថាការប្រកបការងារមានភាពលូតលាស់ និង ហុចជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារហើយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំនេះឈានចូល ខែ តុលានេះអាចសប្បាយចិត្ត បានហើយពីព្រោះជាខែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតដែលធ្លាប់តែតានតឹងនោះអាចដកដង្ហើមគ្រាន់ស្រួលខ្លួនឡើងវិញហើយ។ ការបំពេញការងារចំពោះស្ត្រីឱ្យប្រយ័ត្នមោហៈទោសៈនាំកើតជម្លោះវិវាទដោយប្រការណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។ អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែម និង ជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ឆ្លងចូល ខែ តុលា ថ្មីៗនេះ ឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុបវិញ ហេតុនេះគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែងជាងខែកន្លងមក។ ដោយឡែកថ្ងៃវិញនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយបើ ចង់ផ្លាស់ប្តូរការងារឬទំនាក់ទំនងការងារក៏ជាពេលវេលាល្អផងដែរ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាការងារឬលេងហ៊ុនអ្វីមួយថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយមិនភ័យព្រួយឡើយពីព្រោះលោកអ្នកតែងមានប្រៀបឬយ៉ាងហោចណាស់ក៏អាចរកផលកម្រៃគ្រាន់កក់ក្តៅខ្លះដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំឱ្យចេះដឹងទុក្ខធុរះគ្នា ហើយមិនត្រូវអាត្មានិយមឡើយបើពុំនោះទេផលលំបាកនឹងជួបនៅពេលក្រោយចៀសមិនរួចឡើយ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ក្នុងខែតុលានេះដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យមានការប្រែប្រួលទាំងកិច្ចការងារ និងប្រាក់កាសមួយចំនួនផង។ ការធ្វើដំណើរទីជិតឆ្ងាយពិសេសពេលយប់ព្រលប់ប្រយ័ត្នក្រុមជនអន្ធពាលតាមលួចឆក់ប្លន់ដោយប្រការណាមួយ។ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាមិនល្អយាយីនាំកើតនូវរឿងរាវជម្លោះវិវាទ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនសូវមានការលូតលាស់ទៅមុខទេ ហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រប់ផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ដោះស្រាយជម្លោះវិវាទចូរប្រយ័ត្នរឿងតូចរីកជាធំបន្ថែមទៀត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំនេះឆ្លងចូលខែថ្មីដែលជាខែតុលានេះ ដំណើរជីវិតល្អប្រសើរឡើងវិញ ហើយចង់ធ្វើអ្វីក៏ចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ នៅថ្ងៃនេះយីអ៊ុនស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចម្ល៉ោះ ហើយទោះធ្វើអ្វីមួយឃើញថាមានការលំបាកដែរពិសេសធ្វើច្រើនខុសច្រើនទៀតផង។ ការធ្វើជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកប្រកែប្រកាន់ឬយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងខែកន្លងមកជួបនូវបញ្ហាច្រើន។ សម្រាប់ឆ្លងចូលខែតុលានេះអ្វីៗប្រែប្រួលមកល្អប្រសើរនិងបញ្ហាមួយចំនួនបានធូរស្បើយ ហើយរឿងរាវខ្លះត្រឡប់មកជាល្អវិញទៀតផង។ នៅថ្ងៃនេះបើថ្វីត្បិតលោកអ្នកជួបការលំបាកនឹងការងារក្តី ប៉ុន្តែមិនត្រូវអែអង់ឡើយពីព្រោះផលល្អៗនឹងហុចឱ្យមកវិញដូចជាទីពេញចិត្តវិញមួយចំនួនពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ រីឯបញ្ហាសម្ព័ន្ធ ស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់និងអស់សង្ឃឹមមិនតិចដែរទេ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសកើតឆ្នាំនេះនៅខែតុលានេះត្រូវចងចាំថាជួបនូវដួងរាសីខែស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិត ជួបនូវលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើន។ ក្នុងខែថ្មីនេះស្ត្រីជួបបញ្ហាលំបាកធ្ងន់ជាងបុរស ម្ល៉ោះហើយគប្បីមានការអត់ធ្មត់ និង ប្រយ័ត្នប្រយែង។ ដោយឡែកនៅថ្ងៃនេះវិញដោយសាដួងរាសីឡើងខ្ពស់ ការប្រកបការងារមានការជឿនលឿនទៅមុខនិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាបើចង់បណ្តាក់ទុនរកស៊ីធំៗត្រូវចេះមើលមុខក្រោយឱ្យស្រួលបួលបើពុំនោះនឹងត្រូវខកបំណងក្នុងរឿងអ្វីមួយជាក់ជាពុំខាន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំនេះត្រូវចងចាំថាអំឡុងខែនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យអ្វីៗប្រែប្រួលពីល្អមកអាក្រក់ច្រើនគប្បីមានការអត់ធ្មត់ និងប្រយ័ត្នប្រយែង។ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងាររបស់លោកអ្នកមិនល្អប្រសើរទេ ហើយបើមានការសម្រេចចិត្តអ្វីមួយខុសនោះពិតជាត្រូវជួបស្ថានភាពលំបាកនិងមានការប្រឈមមុខខ្ពស់ទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបភាពប្រទាំងប្រទើសច្រើន ហើយពិសេសឱ្យប្រយ័ត្នមានជម្លោះវិវាទដោយសារការប្រើពាក្យឌឺដងឬការបង្កបញ្ហាចំពោះគ្នាណាមួយឡើង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថយក្រោយច្រើនជាងការជឿនលឿនទៅមុខដូច្នេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនគប្បីធ្វើអ្វីមួយសំខាន់ឡើយពីព្រោះថាងាយជះនូវផលមិនល្អត្រឡប់មកវិញណាស់។ ការប្រកបការងារបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវមើលឱ្យច្បាស់ ហើយមិនត្រូវធ្វេសប្រហែសឡើយប្រយ័ត្នឥតការអ្វីនាំផលលំបាកដាក់ខ្លួន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំនេះត្រូវចងចាំថានៅខែតុលានេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន នាំឱ្យមិនសុខស្រួលខ្លួនប៉ុន្មានឡើយ។ ថ្ងៃនេះឃើញថាបើចង់ធ្វើ់អ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះអាចជួបនូវរឿងរាវពីត្រូវមកខុសវិញនោះឃើញថាមានអត្រាខ្ពស់ផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សវាយប្រហារនិងតាមប៉ងយាយីអាក្រក់ដោយប្រការណាមួយ ហើយចំណែកបញ្ហាចំណូលនោះឃើញថាមានការចូលដោយតានតឹងណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីលោកអ្នកត្រូវមានស្មារតីភ្ញាក់រលឹកកុំងប់ងុលតែរឿងស្នេហាហើយត្រូវរកពេលរៀនសូត្រឬបំពេញការងារវិញទើបប្រសើរទៅគ្រាខាងមុខ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ក្នុងការដោះស្រាយបញ្ហានៅផ្ទះសម្បែង ឬដោះស្រាយរឿងរាវទំនាស់កាលពីមុនមកឱ្យដាច់ស្រេច។ ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីក៏ដោយឃើញថាលទ្ធផលបានហូរចូលវិញខ្លះៗគ្រាន់កក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុនហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុតព្រោះច្រើនតែសម្រេចដូចគាប់បំណង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ស្វែងរកស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ លោកអ្នកកើតនេះនៅក្នុងខែតុលានេះបានធ្លាក់ស្រុតចុះធ្វើឱ្យជួបស្ថានភាពលំបាកនិងជួបនូវឧបសគ្គច្រើនបន្តិចនាំឱ្យពិបាកច្រើនទាំងផ្នែកការរស់នៅនិងកិច្ចការងារ។ ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហា និង ចាត់ចែងការងារចាស់ថ្មីពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕