ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។ ​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត លោកអ្នក​ត្រូវ​តស៊ូ​ប្រលងប្រជែង​ជាមួយ​អ្នកដទៃ​ច្រើន ម្ល៉ោះហើយ​ងាយ​កើតជា​រឿង​រាវ​និង​មាន​បញ្ហា​ចម្រូងចម្រាស់​នោះ​ក៏​ច្រើន​ដែរ​។​ ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ពេលនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​ផង​។​ ដោយឡែក​នៅក្នុង​ថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង​និង​មានជោគ​ជ័យ​ដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់​ដែរ ។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​របស់លោក​អ្នក​ល្អប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​ក្នុង​ដំណើរ​ជីវិត​ប្រពៃ​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់​និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅលោកអ្នក​តែង​កើត​មានរឿង​សៅហ្មង​ចំពោះមនុស្សជុំវិញខ្លួនច្រើន និងអ្នកខ្លះអាចកើតជាទំនាស់ពីតូចទៅធំផង​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ពិតមែន​ប៉ុន្តែ​ភាព​ភ្លាំងភ្លាត់​ក៏​នៅមាន​យាយី​ផងដែរ​។​​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​គ្រាន់​ស្រួល​ចិត្ត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​បើ​បំណងប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​រឿង​រាវ​ល្អក់កករ​ចូលមក​ផង​។ ​ការប្រកប​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ដែរ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​បន្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​ជួប​បញ្ហា​ប៉ះទង្គិច​ទៀតហើយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​ដូចគ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើត​មកពី​គំនិត និង ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស និង ហោះ​រំលង​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ ថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​ការរស់នៅ​របស់ លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយ​តែងមាន​រឿង​រាវ​ល្អៗ​រត់​ចូល ហើយ​បញ្ហា​ឧបទ្រពចង្រៃ​មួយចំនួន​ដែល​ប្រុង​រត់​ចូល​បែរជា​រត់ចេញ​ទៅវិញ​។​ ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​រួមទាំង​ការបំពេញ​តួនាទី​ទាំង​កន្លែង​និង​ទំនាក់ទំនង​ខាងក្រៅ​។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ផ្ទះសម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។ ​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​នុស្ស​ភេទ​ផ្ទុយគ្នា​បង្កើតជា​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។ ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ​ទេ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ ​ថ្ងៃនេះ​​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផល​លំបាក​មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។​ ដូចជា​នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ខ្លះៗយាយីក្នុងដំណើរ​ជីវិត​បន្តិច​ពិតមែន តែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​ផង​។​ ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕