នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌទី១នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ការប្រកបការងារបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលបានផលប្រយោជន៍អ្វីមួយផង។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រសើរ ដូចនេះមិនថាជាបញ្ហាការងារឬប្រាក់កាសតែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសមផង៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទខ្លះយាយី ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយការពារអាត្មាខ្លួនទើបអាចចៀសផុតរាល់ជម្លោះវិវាទឬរឿងរាវអាក្រក់ណាមួយឡើង។ ការប្រកបការងារពុំមានអ្វីដំណើរជីវិតជួបការលំបាកទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។ នៅថ្ងៃនេះបើធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទី កក់ក្តៅ ផ្លូវចិត្ត។ លោកអ្នកប្រកបកិច្ចការអ្វីតែងភ្លឺថ្លានិងអាចមានដំណឹងល្អថែមទៀត។ បើមានការប្រកបកិច្ចការងារតែងមានភ្លើងខៀវនិងមានភាពរលូនល្អ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទាំងពួងទៅរួច៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ នាពេលនេះដំណើរជីវិតរបស់លោកអ្នកបានប្រែមកធូរកាយសប្បាយចិត្តបន្តិចវិញក្រោយពីជួបនូវបញ្ហាទុក្ខលំបាកនា កន្លងមក។សម្រាប់នៅថ្ងៃនេះដែរទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរគួរសមហើយបើលោកអ្នកស្រវាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តជានិច្ច។ ចំពោះអ្នកធ្វើជំនួញតែងហុចផលនិងទទួលប្រាក់ចំណេញគ្រាន់ពេញចិត្តផង ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកតោងតែរក្សាសេចក្តីសុខ និងមិនត្រូវបង្កបញ្ហាមកដាក់ខ្លួនឡើយពីព្រោះថាងាយកើតជាបញ្ហាចូលយាយីជាងសព្វមួយដង។ នៅពេលនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថានៅពេលឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនេះពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ លោកអ្នកទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលជួបបញ្ហារអាក់រអួល ពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបប្រសើរ ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចទទួលបាននូវរបស់មិនល្អណាមួយចូលមកក្បែរខ្លួនធ្វើឱ្យពិបាកទទួលនិងមានបញ្ហាច្រើនផង។ ការប្រកបការជួបនូវឧបសគ្គច្រើន ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សព្យាបាទយាយីផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។ នៅថ្ងៃនេះកិច្ចការងាររបស់លោកអ្នករលូនល្អ កិច្ចការងារអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំច៖ រាសីស្រុតចុះ។ ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានផលប៉ះពាល់ណាមួយកើតឡើង។ សម្រាប់ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមក។ ការប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះ ឃើញថាដំណើរជីវិតរបស់លោកអ្នកមានការល្អប្រសើរជាងមុន ហើយធ្វើអ្វីក៏ភ្លឺថ្លាផងដែរ។ សម្រាប់អ្នកប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕