តារាស្រីតួឆ្នាស់មុខស្លូត Mint ត្រូវបានគូស្នេហ៍ហៃសូលុតជង្គង់សុំរៀបការហើយ រ៉ូមែនទិកកណ្ដាលទឹក..

ជិតលាភាពនៅលីវតារាស្រីមួយដួងទៀតហើយ! តារាសម្ដែងស្រីជើងចាស់ក្នុងរឿងភាគថៃមុខស្លូតតែលេងបានជាតួកាចតួឆ្នាស់យ៉ាងសាកសមនាង Mint Natwara ពេលនេះត្រូវបានគូស្នេហ៍ហៃសូរបស់នាង លុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិកហើយ ខណះពេលកំពុងនាំគ្នាជិះទូកដើរលេងលំហែរកាយនៅក្រៅប្រទេសថ្ងៃសម្រាក។

ដោយតារាស្រី Mint Natwara ទោះជាមួយរយះពេលចុងក្រោយនេះមិនសូវបានឃើញរូបនាងក្នុងរឿងភាគថ្មី តែក៏មានអ្នកគាំទ្រជាច្រើនស្រលាញ់ស្នាដៃការសម្ដែងរបស់នាងនិងចង់ដឹងពីសុខទុក្ខជីវិតបច្ចុប្បន្នរបស់តារាស្រីរូបនេះផងដែរ។ ពេលនេះបានដំណឹងថាតារាស្រី Mint ត្រូវបានគូស្នេហ៍ហៃសូ បុរសអ្នកជំនួញថៃម្នាក់សុំនាងរៀបការហើយ ក្រោយពីបានទាក់ទងមើលចិត្តគ្នាជាច្រើនឆ្នាំ។ ដោយ Mint បានទៅលំហែរកាយក្រៅប្រទេសជាមួយគូស្នេហ៍ជិះទូកលេងកំសាន្ដ មិននឹកស្មានថាទាំងនេះជាការរៀបចំទុកមុនរបស់គូស្នេហ៍រួចហើយ នៅកណ្ដាលទឹកធំល្វឹងល្វើយគូស្នេហ៍របស់នាងបានបញ្ឈប់ទូកលុតជង្គង់សុំនាងរៀបការ ព្រមជាមួយចិញ្ចៀនពេជ្រដ៏ធំក្នុងដៃ។ ទិដ្ឋភាពសុំរៀបការបានបង្ហោះក្នុងបណ្ដាញសង្គមហើយមិត្តអ្នកគាំទ្រក៏ចូលរួមត្រេកអរជាមួយ Mint និងចង់ឃើញថ្ងៃពិធីមង្គលការឆាប់ៗនេះរបស់នាងផងដែរព្រោះ Mint ពេលនេះក៏ចូលដល់វ័យ៣៥ឆ្នាំហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ