តួឯកស្រីជួរមុខក្នុងសិល្បៈថៃទាំងពីរដួង Pancake Khemanit និង Mai Davika ដឹកនាំក្រុមដើរបង្ហាញម៉ូតបានយ៉ាងស្រស់ស្អាតអលង្ការសម្រាប់កម្មវិធីហ្វេសិនមួយកន្លែងក្នុងប្រទេសចិន។ តួឯកស្រី Pancake Khemanit រឿងការដើម៉ូដែលនេះគឺជាជំនាញរបស់នាងហើយ ចេញកម្មវិធីណាក៏តែងតែទទួលបានការលាន់មាត់សសើរពីសំណាក់អ្នកទស្សនាផងដែរ។ ដោយរូបនាងចូលក្នុងវិស័យសិល្បៈពីដំបូងតាមរយះការប្រកួតដើរម៉ូតនេះហើយនិងបានប្រកួតឈ្នះលេខមួយនៅប្រទេសចិនរួចមកហើយកាលពី Pancake នៅវ័យជំទង់។ លើកនេះត្រលប់មកចិនជាថ្មី មកដើរបង្ហាញម៉ូតហ្វេសិនសម្លៀកបំពាក់ព្រមជាមួយតួឯកស្រី Mai Davika ដឹកនាំក្រុមម៉ូដែលថៃដើរម៉ូតនៅចិន។ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
Pancake Khemanit
Mai Davika
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ