នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញ ហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តប្រកបកិច្ចការងារថ្មីៗឬធ្វើអ្វីមួយពីព្រោះថាផលល្អៗតែងហុចឱ្យមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានចិត្តត្រជាក់ ហើយត្រូវឱ្យមានការស្រុះស្រូលគ្នារវាងស្វាមីភរិយានោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលចំណេញចូលផ្ទះវិញគួរសមផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំជាគ្រួសារពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសបើលោកអ្នកខ្វះខាតអ្វីមួយហើយមានបំណងទៅពឹងពាក់ខ្ចីអ្វីពីនរណាម្នាក់ក៏តែងមានដំណឹងល្អជាងអាក្រក់ផង។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយសំខាន់ពីព្រោះថាផលតែងឆ្លើយតបគ្រាន់គាប់ប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចពីព្រោះងាយកើតបញ្ហាយាយីផង។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗហើយមិនអាចធ្វើអ្វីដោយប្រញាប់ប្រញាល់ឬតក់ក្រហល់មិនមើលមុខក្រោយឡើយបើពុំនោះទេនឹងជួបក្តីខកបំណងពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ សម្ព័ន្ធស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ការរស់នៅបើមានបញ្ហាអ្វីចូលមក កកូរផ្លូវចិត្ត លោកអ្នកគប្បីធ្វើមិនដឹងមិនឮហើយដោះស្រាយតាមនីតិវិធីជាការមួយល្អប្រពៃបំផុត។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានភាពភ្លឺថ្លា ហើយបើលោកអ្នកធ្វើអ្វីឃើញថាតែងផ្តល់ផលល្អនិងមានភាពសុខដុមច្រើនថែមទៀត។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយ។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺអាចមានការខកបំណងផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និង កំពុងស្រុះស្រួលគ្នាល្អណាស់៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការត្រិះរិះគិត និង មើលវែងឆ្ងាយទើបបញ្ហាមិនល្អណាមួយឈានចូលក្បែរកើត។ ក្រៅពីនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបមិនមានបញ្ហាឈានចូលកើត។ លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។ អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសងាយមានការផ្លាស់ប្តូរខាងអារម្មណ៍ ឬ ប្រាក់កាសផង។ ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហា ឯកសារ ពីព្រោះថាងាយបាត់បង់ឬត្រូវជួបគ្រោះចាញ់បោកគេណាស់ផង។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវសម្បូរទេព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងរកាំចិត្តពីព្រោះតែការប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលផលប៉ះពាល់ និង ជួបបញ្ហាលំបាកយាយីច្រើន។ ក្រៅពីនេះការប្រកបការងារលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ ហើយរកពេលវេលាសម្រាកឱ្យបានច្រើនទើបជាការប្រសើរ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយរស់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងអំឡុងពេលនេះមិនទៅមុខហើយ ក៏មិនថយក្រោយដែរគឺចតនៅស្ងៀមល្អណាស់៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ ការរស់នៅរាល់ឧបទ្រពចង្រៃតូចធំបានចៀសគេចឆ្ងាយធ្វើឱ្យលោកអ្នកមានការសប្បាយចិត្ត និង ធូរស្រាលបញ្ហាមួយចំនួនឡើងវិញ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬ ដាក់ពាក្យធ្វើការអ្វីមួយពីព្រោះថាតែងទទួលផលសម្រេចគ្រាន់ជាទីគាប់ចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហើយពិសេសងាយកើតបញ្ហាជាមួយក្រុមមនុស្សនៅក្បែរខ្លួនថែមទៀត។ ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី។ ការប្រកបការងារលោកអ្នកតោងប្រយ័ត្នការមានជម្លោះវិវាទ និង ការស្តីបន្ទោសពីនរណាម្នាក់ផង។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាងថែមទៀត៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងផ្ទះសម្បែងស្ត្រីត្រូវយកចិត្តទុកដាក់កិច្ចការឱ្យបានច្រើនបើពុំនោះទេបញ្ហាចម្រូងចម្រាសពិតជាកើតមានទៀតពុំខាន។ ការប្រកបការងារ ជួបភាពរដិបរដុបបន្តិច ដូចនេះទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូចនេះបើពុំព្យាយាមដោះស្រាយទេពិតជាជួបបញ្ហានៅគ្រាខាងមុខហើយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពប្រទាំងប្រទើសចំពោះមុខ ប៉ុន្តែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកើតរឿងទុក្ខព្រួយលុកលុយព្រោះតែភាពរកាំរកូសកើតមានឥតសូវសុខស្រួលខ្លួនប៉ុន្មានទេ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរស ទោះនៅផ្ទះសម្បែង ឬ ចេញខាងក្រៅក្តីមិនត្រូវចេះដឹងរឿងអ្នកដទៃពេកដែរពីព្រោះថានាំត្រូវកើតបញ្ហាជំនួសគេ ហើយត្រូវពិបាកដោះស្រាយថែមទៀត។ ការប្រកបការងារអ្វីមានការរាំងស្ទះ និង ជួបបញ្ហាយាយីច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយដែលជាការហួសពេលទៅហើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយពិសេសងាយកើតរឿងរាវជម្លោះវិវាទទៀតផង៕