ត្រៀមខ្លួនៗ! អ្នកកើត​ឆ្នាំទាំង៣នេះ ថ្ងៃស្អែករឿងល្អៗជាច្រើននឹងហូរចូលដូចព្យុះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃស្អែករឿងល្អៗជាច្រើននឹងហូរចូលលោកអ្នកដូចព្យុះ។

ឆ្នាំថោះ៖ រាល់​ការងារ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​ទទួល​បាន​លាភ​ផល លាភ​លុយ​ហូរ​ចូល​យ៉ាង​ក្រាស់ក្រៃ​កើនឡើង​ជាប់​មិន​ដាច់​ក្នុង​ថ្ងៃ​ថ្មី​ស្អែក​នេះ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំមមែ៖ អ្នក​នាំ​សំណាង​ដល់​គ្រួសារ​ទាំងមូល នាំ​លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ​នៅ​ថ្ងៃស្អែកនេះ​ សម្បូរ​ទ្រព្យសម្បត្តិ មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​រស់​ដោយ​សិរី​មង្គល។ ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹក។

ឆ្នាំឆ្លូវ៖ ស្អែក​ថ្ងៃ​​ថ្មី​ទេវតា​ទ្រព្យ​ប្រទាន​ពរ​ជ័យ​សំណាង​ធំ​ណាស់ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ៕