ម៉េចបានមុខខុសមុន? តួឯកស្រី Bella ប្រកែកថាគ្រាន់តែពត់ធ្មេញទេ មិនមានការវះកាត់ឡើយ…

លេចពាក្យចចាមអារ៉ាមពីអ្នកលេងបណ្ដាញសង្គមថាតួឯកស្រីនាង Bella Ranee ធ្លាប់ធ្វើការវះកាត់កែកុនសម្រស់មុនពេលចូលសិល្បៈ ក្រោយពីបានឃើញការបង្ហោះចែកចាយប្រៀបធៀបរូបភាពរបស់នាងពេលនៅវ័យសិក្សានិងរូបពេលបច្ចុប្បន្ន មានការខុសប្លែកគ្នា។

ដោយពាក្យលេចលឺទាំងនេះធ្លាប់ត្រូវបានតួឯកស្រី Bella Renee ចេញមកបដិសេដរួចមកហើយ។ រូបនាងអះអាងថានាងមិនធ្លាប់ធ្វើការវះកាត់ថែមថយមុខទេ តែពិតជាធ្លាប់ធ្វើការពត់ធ្មេញកាលនៅវ័យជំទង់មែនដែលអាចធ្វើឲទម្រង់មុខមានការប្រែប្រួលខុសមុនខ្លះៗបាន។ ឃើញបែបនេះអ្នកគាំទ្ររបស់តួឯកស្រី Bella ក៏ចេញមកកាពារនាងផងដែរ ដោយថាតួឯកស្រី Bella កាលពីមុននិងពេលនេះមិនឃើញមានការខុសប្លែកគ្នាខ្លាំងនោះទេ Bella នៅតែស្រស់ស្អាតដូចកាលពីមុនទាំងទម្រង់ច្រមុះ​ ភ្នែកនិងស្នាមញញឹម អាចខុសតែគីឡូស្រកជាងមុននិងសម្បុរសជាងមុនបន្ដិចទេ តួឯកស្រី Bella បច្ចុប្បន្នស្បែកស្រស់ស្អាតណាស់ និងសសើររូបនាងពូកែថែទាំផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ