អេមហួស! អ្នកកើតឆ្នាំទាំង៣នេះ ខ្សែជីវិតពេលចាស់ទៅ ពោរពេញដោយទ្រព្យសម្បត្តិ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរោង,មមី,ច មានខ្សែជីវិតពោរពេញដោយទ្រព្យសម្បត្តិនៅពេលចាស់ទៅ។

លក្ខណៈសម្បត្តិ​នៃ​អ្នក​កើត​ឆ្នាំ​ទាំង៣ខាងលើនេះ ​ជា​មនុស្ស​មានការ​ប្រុង​ប្រយ័ត្ន​វៃឆ្លាត និង​មានការ​គោរព​ខ្លួនឯង​ខ្ពស់។ មិន​ថា​ពួក​គេ​ធ្វើ​អ្វី​ក៏​ដោយ​តែងតែ​ពឹងផ្អែក​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង និង​មិន​ដែល​បោះបង់​រហូត​ឈាន​ដល់​គោលដៅ​របស់​ពួក​គេ​ទើប​បន្ថយល្បឿន។ លើស​ពី​នេះ​ទៀត​ពួក​គេ​មាន​ភាព​ស្មោះត្រង់ សាមញ្ញ និង​គួរ​ឱ្យ​ទុកចិត្ត។ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​មិត្ត​ញាតិ​ទៀត​ផង។

After Footer (Active) - damrei Mr1 Zone2

សំណាង​លុយកាក់​សម្រាប់​អ្នកកើតឆ្នាំទាំង៣នោះ ​តែង​ផ្លាស់​ប្តូរ​ពី​អាក្រក់​ទៅ​ល្អ​នៅ​វ័យ​កណ្តាល​ឡើង​ទៅ។ កាលពី​ក្មេង​គេ​មាន​ម​ហិ​ច្ឆិ​តា​តែ​មិន​មានបាន​ងាយ​ទេ លុះដល់​ក្រោយ​វ័យ​៥០​ប្លាយ ដីធ្លី​ដែល​គេ​ទុក​ចោល​ចាប់ផ្តើម​ត្រូវប៉ាន់ ឬ​សម្ភារៈ​ដែល​មិន​ធ្លាប់​ឱបក្រសោប​ឱ្យ​តម្លៃ​ចាប់ផ្តើម​ហុច​ជា​ផល ផ្តល់​ជា​កេ​រ្ត៍​មាន​ឃ្លាំង​មាសប្រាក់​ចាក់​ពេញ​ពោរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​