Ploy Chermarn ក្ដីសុខពិតៗជាមួយវីដេអូរាំរែកជាមួយម្ចាស់ចិត្ត Tong Toupee ហ្វេនៗបុកពោះជ្រួលច្របល់ព្រោះតែ…….! មានវីដេអូ

តែងតែរងចាំផ្ដល់កំលាំងចិត្តអោយគ្នាជានិច្ចសម្រាប់គូរស្នេហ៍ថ្មោងថ្មីយ៉ាង Ploy Chermarn បានទៅចូលរួមសម្ដែងកាអបអរសាទរជាមួយមិត្តប្រុស Tong Toupee ទើប​តែ​បាន​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​អាល់ប៊ុម​សម្រាប់ 2Many Nights នៅ BKK ដោយនាងបានបរិយាយពីអាកាសក្នុងកម្មវិធី ហើយផុសសម្ដែងភាពអបអរថា

“Congratulations for your new album ណាចា Ploy ឃើញពីការតាំងចិត្តនិងការលះបង់របស់ Tong Toupee ធ្វើនូវអ្វីដែលខ្លួនស្រលាញ់ហើយថ្ងៃនេះក៏បានជោគជ័យ រីករាយនិង Tong ខ្លាំងណាស់ @twopee #2manynightsinbkk”

After Footer (Active) - damrei Mr1 Zone2

មុននិងចេញមកជះភាពផ្អែមល្ហែមនៅផុសបន្ដ ដេលខាងស្រីបានផុសនិងមានប្រយោគច្បាស់លាស់បញ្ជាក់ពីក្ដីស្រលាញ់ថា “លំបាកបន្ទិចហើយណា ហើយអាយើងនេះក៏ជាមនុស្សឈ្លក់វង្វេងនិងស្នេហាទៀត #2manynightsinbkk”  

ផុសនេះអាចនិយាយបានថាទាំងផ្អែមល្ហែមទាំងស៊ិចស៊ី ជាមួយវីដេអូដែល Ploy ចូលទៅរាំគូរជាមួយមិត្តប្រុសយ៉ាងមានក្ដីសុខនិងសប្បាយរីករាយ ជាមួយឈុតដែលនាងពាក់នៅលើខ្លួនពិតជាស៊ិចស៊ីខ្លាំងណាស់

អត្ថបទដោយ : នីត្តា