យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃស្អែកឡើងលាភសំណាងខ្លាំង ជួបរឿងល្អៗជាច្រើន។
ឆ្នាំថោះ៖ រាល់ការងាររកទទួលទានប្រចាំថ្ងៃទទួលបានលាភផល លាភលុយហូរចូលយ៉ាងក្រាស់ក្រៃកើនឡើងជាប់មិនដាច់ក្នុងថ្ងៃថ្មីស្អែកនេះ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃណាស់។
ឆ្នាំជូត៖ លាភចូលពេញៗ លុយចូលឈឹបៗនៅក្នុងថ្ងៃស្អែកនេះ។ សំណាងក្នុងរឿងការងារ និងការរកទទួលទាន កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងប្រាក់កាសហូរចូលដូចទឹកធ្លាក់ពីលើមេឃ។
ឆ្នាំម្សាញ់៖ ថ្ងៃស្អែកនេះទេវតាទ្រព្យប្រទានពរជ័យសំណាងធំណាស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ៕