ត្រៀមដៃទុករាប់លុយ! អ្នកកើតឆ្នាំទាំង៣នេះ ចាប់ពីស្អែកទៅលាភហូរចូលជាច្រើន សម្រេចគ្រប់ការងារ!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភហូរចូលច្រើន កិច្ចការងារជាច្រើនសម្រេចចាប់ពីថ្ងៃស្អែកនេះទៅដល់ចុងខែឯណោះ។

ឆ្នាំមមី៖ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​រហូត​ដល់​ចុងខែ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំវក៖ ចាប់ពីរ​ថ្ងៃ​ស្អែក​នេះ​ទៅ​រហូត​ដល់​ចុង​ខែ លោក​អ្នកមាន​លាភ​មាន​ជ័យ មានសំណាង​ខ្ពស់ មាន​លុយ មាស ប្រាក់​ហូរ​ចូល​ពេញ​ណែន​ហោប៉ៅ​ទាំង​៤ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ។

ឆ្នាំខាល៖ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​រហូត​ដល់​ចុង​ខែ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក៕