យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ គឺជាឆ្នាំមហានាំសំណាងដល់គ្រួសារ ហើយបើគ្រួសារណាមានឆ្នាំទាំង២នេះក្នុងផ្ទះដឹងតែមានលុយចាយពេញដៃតែម្ដង។
ឆ្នាំមមែ៖ អ្នកកើតឆ្នាំនេះពិតជាមានសំណាងធំណាស់ ពួកគេបាននាំលាភ នាំមាសប្រាក់ជាច្រើនមកកាន់គ្រួសាររបស់់ពួកគេចាប់តាំងពីចាប់កំណើតមកម្ល៉េះ ឬអាចនិយាយបានថាពួកគេគឺជាមាសប្រាក់តែម្ដង។ ជាក់ស្ដែងមនុស្សប្រភេទនេះ ពួកគេគឺមានភាពអំណត់អត់ធន់នឹងការងារខ្លាំងណាស់ យកការព្យាយាមជាធំ។ ពិតណាស់មនុស្សប្រភេទនេះគឺគេជឿជាក់ថាជាមនុស្សដែលសម្បូរលុយចាយច្រើន ព្រោះពួកគេគឺជាមនុស្សដែលមានសំណាងជាមួយលុយ ឬអាចនិយាយបានថា ពួកគេគឺជាមនុស្សដែលពូកែរកលុយតែម្ដង។
ឆ្នាំរកា៖ គ្រួសារណាដែលមានមនុស្សកើតឆ្នាំនេះគឺពិតជាសំណាងណាស់ ពីព្រោះពួកគេបាននាំលាភសំណាង និងមាសប្រាក់ជាច្រើនមកកាន់ក្រុមគ្រួសាររបស់ខ្លួន។ ពិសេសជាងនេះពួកគេមានការអភិវឌ្ឍខ្លួនបានលឿនណាស់ ហើយក៏ជាមនុស្សដែលអាចនឹងរកលុយបានយ៉ាងងាយ ដូច្នេះហើយសម្រាប់មនុស្សប្រភេទនេះគឺមិនងាយនឹងដាច់លុយនោះទេ។ ជាក់ស្ដែងមនុស្សប្រភេទនេះពួកគេចាយលុយគឺគិតគូរបានវែងឆ្ងាយណាស់ ហើយអនាគតរបស់ពួកគេក៏មិនធម្មតាដែរ គឺអាចក្លាយទៅជាមនុស្សដែលមានទ្រព្យស្ដុកស្ដម្ភ ជីវិតភ្លឺថ្លាដូចពេជ្រ៕