នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបញ្ហាឧបទ្រព និង រឿងរាវអាក្រក់ៗដែលធ្លាប់កើតកាលពីមុនមកបានធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរទៀតផង។ សម្រាប់ការប្រកបការងារ ពិសេស បុរសវិញរឿងរាវធ្លាប់តែតានតឹង ក៏បានប្រែមកធូរស្បើយ ហើយអាចទទួលជោគជ័យការងារឡើងវិញផង។ សម្រាប់ថ្ងៃនេះវិញអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាធ្វើឱ្យមានបញ្ហាចម្រូងចម្រាសច្រើន៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នក ធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង និងត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវប្រយ័ត្នការបាត់បង់ប្រាក់កាសនិងការចាញ់ប្រៀបអ្នកដទៃដោយសារភាពមិនបានគិតគ្រប់ជ្រុងជ្រោយឬចាញ់ប្រាជ្ញាគេក្នុងរឿងអ្វីមួយផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាង៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាធ្លាប់តែចូលញាំញី ឬមានបញ្ហាមិនសូវលោះពេលវេលា នោះនាពេលនេះចាប់ផ្តើមធូរស្បើយ ហើយចង់ធ្វើអ្វីៗក៏គ្រាន់មានភាពសុខដុមបន្តិចវិញដែរ។ ការប្រកបការងារលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏តែងមិនងាយឆាប់ចប់ ហើយកើតបញ្ហាច្រើនទៀតផង។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នការមានកំហុសនាំត្រូវគេវាយប្រហារដោយប្រការណាមួយ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួស ឬ ហោះរំលងចាប់ពុំសូវជាប់ឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាផលដែលជាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញ។ ក្នុងថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ក្តី ប៉ុន្តែបញ្ហាសុខភាពលោកអ្នកគប្បីប្រយ័ត្នប្រយែងផងដែរ។ ការប្រកបការងារមានភាព ដុះដាលនិងកិច្ចការអ្វីក៏លោកអាចទម្លុះទម្លាយនិងយកជោគជ័យបានមួយចំណែកធំដែរ។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់រួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកបើមានបញ្ហាអ្វីត្រូវចេះត្រៀមទប់ទល់ ហើយប្រើបញ្ញាជាអាវុធទើបមិនជួបរឿងរាវដែលថាចាញ់ប្រៀបគេឬត្រូវគេព្យាបាទដោយប្រការណាមួយ។ ការប្រកបការងារបើមានក្រុមមនុស្សមកនិយាយដើម្បីបញ្ឆេះបញ្ហាអ្វីមួយមិនត្រូវចេះតែជឿឬលោតតាមការញុះញង់ឡើយប្រយ័ត្នឥតការអ្វីសោះបង្កើតរឿងរាវដាក់ខ្លួន ហើយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបបញ្ហាប្រាក់កាសត្រូវជួបស្ថានភាពចំណាយច្រើន ឯចំណូលតិច ហើយពិសេសបើមានការធ្វើអ្វីពាក់ព័ន្ធបញ្ហាប្រាក់កាសច្រើនត្រូវរាំងស្ទះទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះអាចមានមនុស្សភេទផ្ទុយគ្នាមកទំនាក់ទំនងច្រើនតែស្ត្រីចូរប្រយ័ត្នធ្លាក់ចូលអន្ទាក់ប្រុសព្រាន ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការដំណើរប្រាស្រ័យ ទាក់ទងបញ្ហាប្រាក់កាសនិងការផ្សះផ្សាជម្លោះវិវាទ អ្វីមួយពីព្រោះថាតែងផ្តល់ផលល្អមកវិញគ្រាន់គាប់ប្រសើរ។ សម្រាប់ការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិន និង ត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។ បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ ហើយចង់ស្វែងរកជាឱកាសមួយល្អគ្រាន់ជាទីពេញចិត្ត៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅទាំងស្ត្រីបុរស ឃើញថាលោកអ្នកជួបបញ្ហាលំបាកផ្លូវចិត្តច្រើនបន្តិចពិសេសបញ្ហាការមិនសូវចេះយោគយល់គ្នានៅផ្ទះសម្បែងតែម្តង។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។ សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ការរស់នៅមិនថាជាស្ត្រីបុរសទេគឹងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ណាស់ដែរ ម្ល៉ោះហើយបើឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។ ការប្រកបការងារមានការជឿនលឿនទៅមុខសន្សឹមៗដោយពុំមានអ្វីប្រែប្រួលប្តូរគួរជាទីកត់សម្គាល់ឡើយ។ សម្រាប់អ្នកប្រកប របរ រកស៊ីជួញដូរ ក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេ ពិតជាកើតរឿងរាវនាំ អំពលទុក្ខ យកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមដូចសព្វមួយដងទេគឺពុំមានអ្វីចូលមកនាំរកាំចិត្តច្រើនឡើយ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីមិនល្អប្រសើរប៉ុន្មានឡើយ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។ ការបំពេញការងារដូច្នេះដែរ ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារងាយកើតជម្លោះវិវាទដោយពាក្យសម្តីណាស់ ហើយត្រូវប្រយ័ត្នប្រយែងការនិយាយទៅកាន់គ្នាបន្តិចទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។ នៅថ្ងៃនេះបញ្ហាការងារ និង សុខភាពមិនចោទជាអ្វីលំបាកក្នុងការរែកពន់ទេព្រោះថាបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំនាំគ្នាដើរលេងពាសវាលកាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតជួបបញ្ហារដិបរដុបធ្វើឱ្យងាយកើតជាបញ្ហានិងការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី។ ការប្រកបការងារបើលោកអ្នកត្រូវធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែប្រច័ណ្ឌដែលមិនសមហេតុផលចេញខ្លះទើបប្រសើរ៕