វក់នឹងកាងារភ្លេចគ្រួសារ តារាប្រុសលោក Got បង្ហោះសុំសម្រាកមួយ​រយៈនាំឪពុកម្ដាយដើរកំសាន្ដ…

មួយរយះមុននេះវក់នឹងកាងារពេកឡើងភ្លេចផ្ដល់ពេលវេលាឲគ្រួសារ! តារាសម្ដែងប្រុសលោក Got Jirayu ក្រោយពីដឹងខ្លួនថាខានជួបជុំគ្រួសារយូរព្រោះតែខ្លួនឯងមម៉ាញឹកនឹងកាងារខ្លាំង ពេលនេះសម្រេចចិត្តផ្អាកគ្រប់យ៉ាងមួយរយះសិន យកពេលទំនេរជូនឪពុកម្ដាយដើរកំសាន្ដជុំគ្នាម្ដង។

ដោយតារាសម្ដែងប្រុសលោក Got Jirayu បច្ចុប្បន្ននេះពិតជាបានសាងកេរ្ដិ៍ឈ្មោះក្នុងវិស័យការសម្ដែងរឿងភាគថៃ មានប្រជាប្រិយភាពនិងមានអ្នកគាំទ្រជាច្រើនផងដែរ។ រូបលោកបានបង្ហាញវត្ដមានក្នុងរឿងភាគជាបន្ដបន្ទាប់ជាប់ៗគ្នា មួយឆ្នាំៗសម្ដែងពីរ​ បីរឿង ធ្វើឲចំណូលចូលឥតឈប់រួមទាំងបានថតកាងារផ្សព្វផ្សាយពានិជ្ជកម្មផងដែរ។ ទន្ទឹមនឹងឱកាសកាងារមកដល់មានប្រាក់ចំណូល រហូតអាចសាងផ្ទះថ្មីឲឪពុកម្ដាយបាន តែលោក Got ក៏ត្រូវបាត់បង់ពេលវេលានៅជួបជុំក្រុមគ្រួសារផងដែរ។ ដឹងខ្លួនរវល់ច្រើនឆ្នាំខានជួបគ្រួសារ លោក Got ក្រោយថតចប់រឿងបុព្វេសន្និវាសវគ្គ២ ក៏សម្រេចចិត្តនាំឪពុកម្ដាយដើរលេងក្រៅប្រទេសជុំគ្នាម្ដង ថែមទៅកំសាន្ដលើកនេះចំណាយចាយវាយពេញៗដៃ មិនសំចៃដូចដើរលេងមុនៗនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ