Prang Kanyaran មួយរយៈនេះត្រូវគេរិះគន់ច្រើន! ច្រៀនមិនកើតមិនបាច់ប្រឹងទេសម្ដែងតែម្យ៉ាងទៅក៏បានដែរព្រោះខ្លួនមិនមាន………! មានរូបភាព
ទើបតែបង្ហាញខ្លួនជាអ្នកចម្រៀងលើកដំបូងក្នុងក្រុម សម្រាប់តារាសម្ដែងស្រី Prang Kanyaran ដែលពេញទៅដោយសមត្ថភាព ក្រៅពីរឿងសម្ដែងហើយ សាម៉ីខ្លួននៅមានចូលចិត្តច្រៀងចម្រៀងខ្លាំងផងដែរ សង្ងំហ្វឹកហាត់សមត្ថភាពរហូតដល់មានចម្រៀងជារបស់ខ្លួនឯងជាលើកដំបូង និទានរឿងស្នេហ៍ អោយហ្វេនៗបានស្ដាប់កំសាន្ដអារម្មណ៍ជាមួយគ្នា មុននិងទទួលច្រៀងចម្រៀងក្នុងឋានៈជាតារាចម្រៀងសិស្សប្អូន
តែនៅពេលថ្មីៗនេះ ឃើញថាកើតមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអនឡាយ និយាយទាក់ទងនិងការច្រៀងចម្រៀងរបស់នាង បន្ទាប់ពីចេញច្រៀងនៅក្នុងកម្មវិធី T-POP Concert Fest 2 កន្លងមកនេះ នៅខាងក្រោមវីដេអូគឺពេញទៅដោយពាក្យរិះគន់ជាច្រើន
អត្ថបទដោយ : នីត្តា