Matthew-Lydia រិះគន់ Ploy ទាក់ទងនឹង Claudine នៅកណ្តាលកម្មវិធី មុនប្រឈមនឹងប្រតិកម្មខ្លាំងពី……..ត្រលប់ទៅវិញ! មានរូបភាព!
មានរឿងចូលអោយទាក់តែបានសម្រាប់ Matthew Dean និង Lydia Sarunrat ដោយនៅពេលថ្មីៗនេះ (24 តុលា 2023) បានចេញមកបើកបង្ហាញខ្លួនក្នុងកម្មវិធី Deane’s Dynasty ទាក់ទងនិងទំនាក់ទំនងរបស់មិត្តសម្លាញ់ Ploy Chermarn កាលពីនាងទាក់ទងនិងតារាសម្ដែង Claudine Aditya មុននិងបែកគ្នាកាលពី 2 ឆ្នាំមុន ដោយ Lydia បាននិយាយអោយស្ដាប់ថា “មិនដឹងថាហេតុអ្វី បានជាគាត់ទៅទាក់ទងជាមួយ Claudine” តែមិនបានប្រាប់ចំពោះមុខ Ploy
ចំណែកឯខាង Matthew ថា “ខ្ញុំគ្រាន់តែមិនចង់អោយគាត់ខាតពេលជាមួយអ្វីដែលវាមិនដំណើរការ តាមពិតទៅ ដែលគិតរឿងនេះក៏ព្រោះខ្ញុំបារម្ភពីគាត់ខ្លាំង ខ្ញុំចង់អោយគាត់មានក្ដីសុខ” Lydia ក៏បន្ថែម “វាជារឿងដែលត្រូវល្អិតល្អន់ នរណាជាអ្នកនិយាយរឿងនេះជាមួយនាង ដូចយើងនិយាយតែម្នាក់ឯង ព្រោះយើងមិនចង់ធ្វើអោយគាត់ខូចចិត្ត មានតែ Matthew ដែលអាចទៅនិយាយបាន ហើយគាត់ក៏គួតែទៅនិយាយជាមួយ”
តែ Matthew ប្រាប់ថា Arin និង Lydia គួតែទៅច្រើនជាងព្រោះពួកគាត់ស្និតស្នាលគ្នា ហេតុអ្វីមិនទៅនិយាយ ថែមទាំងប្រាប់ថា វាដល់ពេលហើយដែលត្រូវនិយាយជាមួយ Ploy ថាចង់បានអ្វីនៅថ្ងៃអនាគត Claudine នៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្ដែអាយុរបស់ Ploy មិនមែនថយចុះក្មេងទៅនោះទេ ជីវិតរបស់ពួកគាត់គឺស្ថិតនៅរយៈពេលមួយដែលខុសគ្នា ហើយពេលវេលាក៏មិនបានរងចាំ Ploy
ខណៈពេលកម្មវិធីមានវីដេអូដែល Matthew-Lydia កំពុងនិយាយរឿងទំនាក់ទំនង Ploy-Claudine ដោយពេលនិងទាំងគូរមិនទាន់បែកគ្នាថា “រៀបការបានទេ?” ដល់ថ្នាក់ធ្វើអោយ Ploy ត្រូវសម្លឹងឡើងភ្នែកមាំ ហើយតបថា “គាត់នៅក្មេង ហើយអាយុខ្ញុំក៏វាច្រើនលើសដែលត្រូវគិតរឿងនិងហើយ គិតតែម្យ៉ាងរឿងក្ដីសុខ ត្រឹមតែមានក្ដីសុខវាមិនគ្រប់គ្រាន់ទេអី” ហើយ Matthew ក៏សួរបន្ដថា “វាមានឱកាសក្លាយជាទំនាក់ទំនងយូរអង្វែងពិតប្រាកដដែរទេ” ចម្លើយរបស់ Ploy “ពេលនេះទាក់ទងមក 2 ឆ្នាំហើយ សួរថាវាអាចនិងល្អជាងនេះឬអត់វាក៏មាន ឬមួយមិនអាចនិងមិនល្អដែរទេ ក៏មាន វាគ្មានអ្វីស្ថិតស្ថេរ ហើយដកចិត្តគិតរឿងគ្រួសារយូរមកហើយ” Matthew ក៏នៅប្រាប់ទៀតថា “ចង់ឃើញ Ploy មានកូនគួអោយស្រលាញ់ពីរបីនាក់” ចម្លើយបដិសេធយ៉ាងបន្លឺឡើងថា “អត់ទេៗៗៗ អោយវាបញ្ចប់ទៅ”
ទាំងអស់នេះ Ploy បានបើកចិត្តនិយាយថា “មិនដឹងថាមកសួរធ្វើអី ទោះបីជាមាន Claudine ឬមិនមាន Claudine ខ្ញុំក៏នៅតែមិនបានរៀបការមានគ្រួសារដដែលនិង ខ្ញុំថារឿងបែបនេះជីវិតរបស់អ្នកណាគឺជាជីវិតរបស់អ្នកនោះ មនុស្សយើងប្រើជីវិតមិនដូចគ្នាទេ ខ្ញុំមានផ្លូវដើររបស់ខ្ញុំ មានផ្លូវរបស់ខ្លួនឯងដែលធ្វើដំណើរទៅ បង Matthew និង Lydia គួតែយល់ដែលហើយ”
ខណៈពេល Matthew បន្ថែមថា “ខ្ញុំមិនដឹងថាត្រូវរុញខ្លួនឯងទៅណាទេ តែសង្ឃឹមថា Ploy និងមិនភ្ញាក់ផ្អើល ខ្ញុំមិនចង់ធ្វើជាមនុស្សដែលនៅកណ្ដាលហើយចុងក្រោយត្រូវគេស្អប់”
អត្ថបទដោយ : នីត្តា