កុំប្លែកថាហេតុអ្វីបានជា Janie រាងស្គមស្ដើងដូចក្រដាស់បែបនេះព្រោះការញុំារបស់នាងសូម្បីតែខ្លាញ់ក៏ប្រើតែ……! មានវីដេអូ
មានអ្នកចូលរួមមើលលើមួយលានអ្នករួចរាល់ទៅហើយ សម្រាប់វីដេអូកម្មុងមុខម្ហូប (Omelette) របស់តារាសម្ដែងស្រីអ្នកម៉ាក់កូនមួយ Janie Alphach ដែលត្រូវបានចែករំលែកនៅក្នុង Tiktok ឈ្មោះ @sewa168.official ព្រមទាំងមានប្រយោគថា “រូបមន្តសម្ងាត់ បើធ្វើតាម អ្នកនឹងកាន់តែស្អាត កាន់តែអេម”
ដោយន័យនៅក្នុងវីដេអូខាងលើ ជាវគ្គខ្លីៗតែធ្វើអោយគ្រប់គ្នាចំហមាត់តែម្ដង! នៅពេលកញ្ញា Janie បន្លឺសម្លេងក្នុងការកម្មុងអាហារជាមួយបុគ្គលិក បញ្ជាក់ពីអ្វីដែរខ្លួនត្រូវការយ៉ាងច្បាស់ៗតាមបែបអ្នកស្រលាញ់សុខភាព ថែមទាំងបញ្ជាក់ហើយបញ្ជាក់ទៀត ប្រសិនបើដាក់ខ្លាញ់ជាមួយមុខម្ហូបនេះសូមដាក់តែមួយដំណក់តែប៉ុណ្ណោះ
“ធ្វើ omelet មួយ តែមិនដាក់ប័រ មិនដាក់ខ្លាញ់ មិនដាក់អ្វីទាំងអស់ ហើយដាក់ជាមួយប៉េងប៉ោះ តែបើត្រូវដាក់ខ្លាញ់សូមដាក់តែមួយដំណក់បានហើយ (ញញឹម) អៀនតែម្ដងហើយ”
បន្ទាប់ពីវីដេអូនេះផុសចេញទៅមិនទាន់បានប៉ុន្មានផងក៏មានអ្នកចូលមកមើលរាប់លាននាក់ ហើយក៏មានសម្ដែងការយល់ឃើញតែមួយថា រឿងជ្រើសរើសរបស់ញុំ Janie គឺជាអ្នកទីមួយ
អត្ថបទដោយ : នីត្តា