កាលពីប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងរហូតដល់មួយសប្ដាហ៍ខាងមុខជាប់ៗគ្នា។
ឆ្នាំជូត៖ នៅរយៈពេលមួយសប្ដាហ៍ខាងមុខនេះ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរខ្លាំងណាស់ ហើយរាល់ការងាររកទទួលទាន មានលាភចូល លុយហូរចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះទៀតផង។
ឆ្នាំមមី៖ នៅរយៈពេលមួយសប្ដាហ៍ខាងមុខនេះ រាល់ការងាររកទទួលទានតែងទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំខាល៖ នៅរយៈពេលមួយសប្ដាហ៍ខាងមុខនេះ លោកអ្នកមានលាភ មានលុយហូរចូលច្រើន ឯលាភទាំងនោះអាចជាលាភលុយ ឬលាភឋានៈបុណ្យស័ក្តិ ទ្រព្យសម្បត្តិ។ សំណាងក្នុងរឿងការងារ កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងមាសប្រាក់ហូរចូលពេញៗដៃ៕