យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលាបានលាភសំណាងធំនៅថ្ងៃស្អែកនេះ។
ឆ្នាំច៖ នៅថ្ងៃស្អែកនេះ ជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។
ឆ្នាំឆ្លូវ៖ នៅថ្ងៃស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក៕