បង្ហាញទិដ្ឋភាពគេហដ្ឋានរបស់តារាស្រី Tanyares ឃើញធ្វើការឥតឈប់តែលំដាប់សេដ្ឋីលុយចាយមិនអស់….

តិចច្រលំថាជាសណ្ឋាគារផ្កាយ៥ឬរីស៊តណាទៅ ការពិតគឺជាផ្ទះរបស់តារាស្រីជើងចាស់នាង Tanyares Engtrakul ទេ។​កន្លែងញុាំអាហារ កន្លែងសម្រាកកំសាន្ដ កន្លែងហែលទឹក រៀបចំបានយ៉ាងល្អប្រណិតណាស់ គ្រប់កន្លែងនៃផ្ទះសុទ្ធតែមានកន្លែងស្អាតឲលំហែរគួរឲចង់ស្នាក់នៅ ជាគេហដ្ឋានរបស់សេដ្ឋីដែលអ្នកគាំទ្រគ្រប់គ្នាតែងហៅរូបនាងថាជាសេដ្ឋីនីទោះបីជារូបនាងផ្ទាល់បដិសេដថាមិនមែនក៏ដោយ។

ដោយតារាស្រី Tanyares Engtrakul តាំងពីមិត្តអ្នកគាំទ្រស្គាល់រូបនាងក្នុងវិស័យសិល្បៈមក ឃើញរូបនាងធ្វើការរហូត ធ្វើកាងារសព្វមុខក្នុងសិល្បៈ មិនថាជាកាងារសម្ដែង កាងារពិធីការនី ផ្សព្វផ្សាយពានិជ្ជកម្ម និងថែមទាំងមានមុខជំនួញជាម្ចាស់អាជីវកម្មមានប្រេនជារបស់ខ្លួនថែមទៀតផង។ ថាតារាស្រី Tanyares Engtrakul ធ្វើការច្រើនឆ្នាំយ៉ាងនេះពិតជាមានស្ដុកស្ដម្ភហើយ ងាកមកមើលអាជីពរបស់ស្វាមីនាងវិញរឹតមិនធម្មតាគាត់គឺជាអ្នកជំនួញជួរមុខដែលល្បីឈ្មោះនិងមានប្រាក់រាប់លាននៅថៃ ទោះបីជាតារាស្រី Tanyares សម្រាកនៅតែផ្ទះមិនធ្វើការក៏មិនខ្វះចាយដែរ តែរូបនាងនៅតែចេញទៅធ្វើការរាល់ថ្ងៃ ព្រោះជាអាជីពដែលនាងស្រលាញ់ កាងារធ្វើឲនាងមានក្ដីសុខរាល់ថ្ងៃ។ ម្យ៉ាងទៀតតារាស្រី Tanyares ចង់ទុកប្រាក់ទាំងខាងស្វាមីនិងខាងនាងទាំងអស់ឲទៅកូនស្រីតែម្នាក់របស់នាងនាថ្ងៃអនាគតផងដែរ។ និយាយពីមានលុយលំដាប់សេដ្ឋី តោះមកស្គាល់គេហដ្ឋានរបស់តារាស្រី Tanyares Engtrakul វិញម្ដង ពិតជាស្រស់ស្អាតមិនធម្មតាមែន គ្រាន់តែនៅផ្ទះរាល់ថ្ងៃក៏ដូចបានទៅលំហែរនៅរីស៊តដែរ ប្រណិតតាំងពីកន្លែងញុាំអាហារ ពីខាងក្រៅដល់ខាងក្នុងផ្ទះ និងមានសួនហែលទឹកដែលំអរទឹកធ្លាក់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ