យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ទេវតាបានចារថាលំបាកតែពីក្មេងនោះទេ ពេលចាស់ទៅទ្រព្យសម្បត្តិនិងកើតមានយ៉ាងច្រើនស្ដុកស្ដម។
ឆ្នាំខាល៖ សព្វថ្ងៃនេះបើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង។ ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលគេជំពាក់ និងត្រូវបានគេបំភ្លេចចោលកាលពីឆ្នាំចាស់នោះ ក៏នឹងវិលត្រឡប់មកវិញផងដែរ។
ឆ្នាំម្សាញ់៖ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់។ នៅថ្ងៃខាងមុខ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរេរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេក៏អាចថាបាន។
ឆ្នាំរកា៖ លោកអ្នកតែងជួបព្រេងសំណាងល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយនៅក្នុងឆ្នាំនេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច។ ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង៕