បញ្ចប់ការងារភ្លាមប្រមូលខោអាវហោះហើរទៅកាន់ប្រទេសកូរ៉េភ្លេត សម្រាប់ DJ ស្រីស្អាតអារម្មណ៍ល្អយ៉ាង Tonhom Sakuntala
ដោយសាម៉ីខ្លួនបានសម្រេចចិត្តកែសម្ភស្សមួយឈុតធំ អាចនិយាយបានថាជាតំណាក់កាលមួយកំពុងស្ដាររូបរាងកាយអោយត្រលប់មកដូចដើមវិញ
ជាក់ស្ដែងថ្មីៗនេះ Tonhom បានបង្ហាញរូបភាពជាមួយក្រុមមិត្តភ័ក្ដ ដែលមានរុំរបួសជុំវិញក្បាល ព្រមទាំងមានសរសេរឃ្លាថា “នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ត្រលប់ទៅថៃវិញទេ តែបើមានការងារបន្ទាន់ដែលចង់ធ្វើអាចទាក់ទងមកបាន ព្រមនិងដោះរុំរបួសចេញ ហើយត្រលប់ទៅថៃវិញគ្រប់ពេលណា”
ឃើញបែបនេះហើយហ្វេនៗក៏នាំគ្នាពន្រីករូបថតរបស់នាងមើលអោយជិតៗ តែបែរជាឃើញមានស្នាមជាំតាមរង្វង់ភ្នែកដល់ថ្នាក់គ្រប់គ្នាខមិនផ្ដល់កំលាំងចិត្តដល់នាងអោយឆាប់ជាយ៉ាងច្រើន ហើយគ្រប់គ្នាជឿថាលទ្ធផលច្បាស់ជាមិនស្អាតមិនធម្មតាទេ
អត្ថបទដោយ : នីត្តា