អេមមែនទែនជីវិតរបស់ Sririta ជាមួយបន្ទប់ផ្ទាល់ខ្លួនលើយន្ដហោះទំនើបនិងទាន់សម័យគ្រប់ជ្រុងតែម្ដង!មានវីដេអូ
ជប់លៀងឆ្លងថ្ងៃខួបកំណើតយ៉ាងកក់ក្ដៅជាមួយគ្រួសារ សម្រាប់តារាសម្ដែងស្រីស្អាត Sririta Jensen ដែលទើបនិងឈានចូលអាយុ 42 ឆ្នាំ កាលពីថ្ងៃទី 27 តុលាកន្លងមកនេះ ដោយមានសមាជិកគ្រួសារជូនពរគ្រប់ទិសទី
ហើយថ្មីៗនេះ Sririta បានបើកបង្ហាញរូបភាពមួយជ្រុងទៀត ខណៈពេលសាម៉ីរូបសង្ហាលោក Korn Narongdet កក់យន្ដហោះដើម្បីនាំភរិយានិងកូនប្រុសតែមួយហោះហើរទៅសម្រាកលំហែកាយនៅក្រៅប្រទេស ដោយខាងប្រុសបានសរសេរសារថា “Back in the clouds អូនតូចសប្បាយខ្លាំងណាស់”
រឿងនេះធ្វើអោយអ្នកគាំទ្រ ត្រជាក់ចិត្តនិងភាពគួអោយស្រលាញ់និងកក់ក្ដៅរបស់គ្រួសារមួយនេះណាស់ ជាពិសេសក៏នៅមានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបន្ទប់លើយន្ដហោះផ្ទាល់ខ្លួនដែលប៉ាបានកក់ទុកផងដែរ ព្រោះឡូយមែនទែន គ្រប់ជ្រុងគ៏ទំនើបណាស់
អត្ថបទដោយ : នីត្តា