កូនបីហើយនៅមិនទាន់អស់ធំទៀត Chompoo ទិញកាក់ទាំងអស់លេងហ្គេមតុក្កតាម្ដងព្រោះតាំងពីមានកូនមិនសូវ…..! មានវីដេអូ
ជាកំពូលតារាអ្នកម៉ាក់កូនបីដែលប្រើជីវិតរស់នៅបែបសាមញ្ញបំផុត ហើយគួអោយកោតសរសើរនិងតាមដានខ្លាំងណាស់ សម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ភរិយាជាទីស្រលាញ់របស់ Knot-Wisarut ដោយក្រៅពីមើលថែកូនៗជាគោលហើយ ម៉ាក់ៗនៅមានពេលធ្វើការក្នុងអាជីពដែលខ្លួនស្រលាញ់ ដូចជាធ្វើពិធីករនិងខាងហ្វេសិនផ្សេងៗទៀត រួមទាំងការសម្ដែងរឿងផងដែរ
ប៉ុន្ដែក្នុងថ្ងៃទំនេររបស់ Chompoo នាងបានជ្រើសរើសការលំហែរបែបសប្បាយៗជាមួយមិត្តសម្លាញ់ Ploy Chawaphon នាំគ្នាទៅលេងហ្គេមតុក្កតាដូចក្មេងៗ អាចនិយាយបានថាលំដាប់ម៉ាក់ៗលេងហើយមិនអោយបាក់ឈ្មោះនោះទេ បោះទុនទិញកាក់ច្រើនណាស់ដើម្បីចាប់តុក្កតា គ្រប់គ្នាដែលបានឃើញវីដេអូនេះហើយ ញញឹមពេញចិត្តគ្រប់ៗគ្នាព្រោះមិននឹកស្មានថា Chompoo អាចធ្វើបានគ្រប់យ៉ាងពិតៗ មិនថាតួនាទីជាម្ដាយល្អ ជាប្រពន្ធល្អ ជាកូនល្អ ហើយក៏ជាក្មេងល្អផងដែរ ក្មេងតូចគួអោយស្រលាញ់ ជាពិសេសពេលនាងសួរមិត្តសម្លាញ់ថា “ឯងលេងបានដូចយើងអត់ហា”
អត្ថបទដោយ : នីត្តា