ដូចពាក្យថាម្នាក់នេះជាអនាគតប្រពន្ធ ពេលនេះតារាកំប្លែងលោក Jack Fanchan លុតជង្គង់សុំមិត្តស្រីរៀបការហើយ…

តារាសម្ដែងកំប្លុកកំប្លែងក្នុងរឿងភាគថៃលោក Jack Fanchan ជិតលាភាពនៅលីវហើយ ដោយរូបលោកបានលុតជង្គង់សុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិក ក្រោមការទះដៃអបអរពីមិត្តភក្ដិជុំវិញ នឹងបានទទួលពាក្យ Yes ឆ្លើយយល់ព្រមពីគូស្នេហ៍វិញផងដែរ។

ដោយនារីដែលលោក Jack Fanchan សម្រេចចិត្តជ្រើសរើសយកធ្វើជាគូអនាគតនោះ ក៏គឺតួឯកស្រីនាង Baihmon Kittiya ទាំងគូបានទាក់ទងមើលចិត្តមកមួយរយះហើយ មុនពេលឈានដល់ការលុតជង្គង់សុំរៀបការលើកនេះ។ មិត្តៗនិងអ្នកគាំទ្រអ្នកណាក៏ថាគូនេះស្វីតដែរ តាំងពីប្រកាសទាក់ទងគ្នាមករូបគូមានជាហូរហែរថែមចេញមកឲសម្ភាសន៍ថាកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ។ ដូចនេះការប្រកាសរៀបការរបស់អ្នកទាំងពីរ ទោះជាមិនបានប្រើពេលយូរឆ្នាំមើលចិត្តគ្នា ក៏ធ្វើឲមហាជនជាច្រើនរំភើបជំនួសនិងសម្ដែងក្ដីត្រេកអរជូនពរគូស្នេហ៍តារាមួយគូនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ