តើត្រូវមើលអីមុនល្អ? Yaya-Nadech ជប់លៀងក្នុងថ្ងៃហាឡូវីនរូបថតមួយស្លឹកណាក៏ធ្វើអោយហ្វេនៗរមូលពោះដែរ! មានវីដេអូ
រាល់ឆ្នាំនៃបុណ្យហាឡូវីនរបស់គូរស្នេហ៍តារាប្រុសរូបសង្ហាជាមួយតារាស្រីស្អាត Nadech Kugimiya និង Yaya Urassaya តែងតែបានឃើញអ្នកទាំងពីរកៀកកើយគ្នាតែងមុខតែងមាត់ប្លែកៗទៅចូលរួមពិធីជប់លៀងជាមួយក្រុមមិត្តភ័ក្ដយ៉ាងសប្បាយរីករាយ
ហើយឆ្នាំនេះ Yaya-Nadech ទៅចូលរួមកម្មវិធីហាឡូវីននៅផ្ទះមិត្តសម្លាញ់កូនកំលោះកូនក្រមុំថ្មោងថ្មី Mark Prin-Kimberly នៅផ្ទះថ្មី អាចនិយាយបានថាបរិយាកាសពិតជាសប្បាយរីករាយអ៊ូអរខ្លាំងណាស់
ហាឡូវីន 2023 ឆ្នាំនេះខាងប្រុសតែងខ្លួនបានប្លែកភ្នែកបំផុត គឺជាសត្វកន្លាត ចំណែកឯខាងស្រីតែងខ្លួនជាមេធ្មប់ដ៏គួអោយខ្លាច តែងខ្លួនថាឡូយណាស់ទៅហើយតែមេធ្មប់ក៏មិនណយដែរអង្គុយលើខ្នងកន្លាត គ្រប់គ្នាដែលបានឃើញរូបភាពនេះហើយ សុទ្ធតែចូលមកបង្អាប់យ៉ាងច្រើននៅខាងក្រោមរូប ព្រោះរូបភាពអនាគតបានបង្ហាញអោយឃើញយ៉ាងច្បាស់ Nadech ខ្លាចអនាគតភរិយាកម្រិតណា
អត្ថបទដោយ : នីត្តា