មិត្តអ្នកគាំទ្រតួឯកស្រី Bella ពេលនេះ Bella មានរឿងភាគថ្មីមកទៀតហើយ ថែមលើកនេះមកប្លែកតុបតែងខ្លួនស្ទាយជានារីឥណ្ឌា ស្រស់ស្អាតមួយបែបទៀត។ ដោយតួឯកស្រីនាង Bella Ranee បច្ចុប្បន្ន កំពុងមានសន្ទុះប្រជាប្រិយភាពជាខ្លាំង ជាពិសេសពេលនេះរឿងភាគបែបបុរាណបុព្វេសន្និវាសភាគ២របស់នាងកំពុងតែចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហើយ។ រឿងល្បី មនុស្សក៏ល្បី តួឯកស្រី Bella កាងារទាំងវិស័យការសម្ដែងនិងផ្សព្វផ្សាយផលិតផលផ្សេងៗចូលជាបន្ដបន្ទាប់ ហើយរូបនាងក៏ទើបតែថតចប់ភាពយន្ដថ្មីនេះផងដែរ។ ភាពយន្ដមួយនេះមានចំណងជើងថា Congrats My Ex សម្ដែងរួមគ្នាជាមួយតារាប្រុសស្រករក្រោយរូបសង្ហារលោក Bright Vachirawit និងមានតារាឥណ្ឌាមកចូលរួមសម្ដែងផងដែរ។ ដោយសាច់រឿងនៃរឿងនេះ Bella បានទៅចូលរួមមង្គលការអតីតសង្សារនៅឥណ្ឌា បែរជាត្រូវជួបអតីតសង្សារនាងម្នាក់ទៀតនៅទីនោះផងដែរ មានទាំងភាពកំប្លែង ស្នេហាដ្រាម៉ារ៉ូមែនទិក។ តោះមកមើលវីដេអូឈុតខ្លីខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ