Aff Thaksaorn តែងខ្លួនខ្មោចហើយទៅតែស្អាតទៀតតើគិតយ៉ាងម៉េចវិញស្អាតសូម្បីតែកំលោះដែលមានពត៌មានជាមួយក៏ចូលទៅខមិនដែរថា…………! មានវីដេអូ
ខណៈពេលនេះរូបភាពហាឡូវីនកំពុងវាយប្រហារបណ្ដាញសង្គមជាមួយរូបភាពប្លែកៗជាច្រើនមានតារាចាស់ក្មេងតុបតែងខ្លួនមិនអោយចាញ់គ្នាសោះឡើយ ហើយក្នុងនោះក៏មាន Aff Thaksaorn អ្នកម៉ាក់កូនមួយដែលសុំសិទ្ធប្រលែងស្ទាយក្នុងកម្មវិធីហាឡូវីននិងគេដែរ
តែរឿងនេះបានធ្វើអោយអ្នកបណ្ដាញសង្គម មិនអាចអូសរំលងបានត្រូវចុចឡាយអោយម៉ាក់ៗភ្លាមៗហើយក៏មានខមិនប្រាប់ថា Aff ជាខ្មោចដែលស្រស់ស្អាតបំផុត ហើយក៏នឹកស្មានមិនដល់ផងដែរថាឆ្នាំនេះបានឃើញម៉ាក់ Aff តុបតែងខ្លួនយ៉ាងចាស់ដៃបែបនេះ
ហើយអ្វីដែលកាន់តែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍មិនចាញ់សម្រស់របស់សាម៉ីខ្លួននោះគឺ ខមិនពីតារាសម្ដែងសិស្សប្អូនយ៉ាង Nonakun Chanon ដែលចូលមកប្រាប់ថា “កុំមកលងអោយសោះណាបាទ!! O.O” ដោយខាង Aff ឆ្លើយតបទៅវិញយ៉ាងខ្លីៗថា “ហាកគិតស្មានថាពេញចិត្តអោយលង”
អត្ថបទដោយ : នីត្តា