ហ្វេនៗតិចចាញ់ម៉ែAff ប្រាប់ថាSingleទេ តែកុំមើលទាំងកាដូរទាំងបាច់ផ្កាពេញផ្ទះរកកន្លែងដាក់លែងឃើញហើយ…

ហ្វេនៗតិចចាញ់ម៉ែណ៎ា! អ្នកគាំទ្រនាំគ្នាបង្អាប់ខ្លួនឯងលេងហើយ ក្រោយបានឃើញរូបបង្ហោះរបស់តួឯកស្រី Aff Taksaorn កាលពីថ្មីៗនេះក្នុងបណ្ដាញសង្គម មាត់ម៉ែប្រាប់ថានៅSingleមិនទាន់មានអ្នកណាឲប្រាកដទេ តែមកមើលផ្ទះម៉ែណែកឲសុទ្ធតែផ្កា ហើយកាដូរវិញឲឡើងពេញហ្នឹងតែម្ដង ម៉ែAffពិតជាស្រីស្អាតសមនឹងផ្កាស្រស់ដែលមានតែអ្នកស្រលាញ់ចូលចិត្ដចង់ទិញកាដូរឲពិតមែន។

តួឯកស្រី Aff Taksaorn ឆ្នាំនេះចូលដល់អាយុរ៤៣ឆ្នាំហើយ នឹងទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយកក់ក្ដៅជាមួយក្រុមគ្រួសារនិងមិត្តភិក្ដកាលពីខែតុលាកន្លងទៅនេះ។ ម៉ែAffអាយុរឡើង៤៣ហើយ ថែមមានកូនស្រីឡើងប៉ុណ្ណាណីម្នាក់ទៀត តែងាកមកមើលសម្រស់វិញរឹតក្មេងស្រស់ស្អាត រឹតមានមន្ដស្នេហ៍មានតែអ្នកតាមស្រលាញ់។ ហើយមួយរយះពេលចុងក្រោយនេះ ម៉ែAff ក៏មានពត៌មានចចាមអារ៉ាមជាច្រើនជុំវិញរឿងបេះដូង ថែមទាំងមានតារាប្រុសសង្ហារៗស្រករក្រោយមកសារភាពថាពេញចិត្ត Aff តែរូបនាងមិនដែលឆ្លើយតបថាមានម្ចាស់បេះដូងនោះទេ បដិសេដពត៌មានចចាមអារ៉ាមរហូត។ ថ្ងៃនេះមកមើលកាដូររបស់ម៉ែAffវិញម្ដង សុទ្ធតែផ្កាស្រស់ៗស្អាតៗផ្ញើរជូនមកដល់ផ្ទះ ថែមកាដូរមានតម្លៃផ្សេងៗទៀតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ