ច្បាស់ដូចថ្ងៃអញ្ចឹង Noom Kanchai ជូនពរខួបកំណើតដល់ Aff សុំអោយស្នេហាថ្មីល្អដូចក្ដីប្រាថ្នាតែសាម៉ីខ្លួនឆ្លើយវិញបែបនេះថា……! មានវីដេអូ
ពេលនេះនរណាៗក៏ចង់ប្រែកាយជា Aff Thaksaorn ព្រោះក្រៅពីតួនាទីការងារល្អប្រសើរនិងមានការងារចូលមករកមកឈប់មិនឈរហើយ ស្នេហាក៏គួអោយច្រណែនមិនចាញ់គ្នាដែរ បន្ទាប់ពីមានពត៌មានជាបន្ដបន្ទាប់ថាបេះដូងកំពុងពេញទៅដោយពណ៌ផ្កាឈូក ជាពិសេសជាមួយតារាសម្ដែងវ័យប្អូនយ៉ាង Nonkul ដែលគ្រប់គ្នាគាំទ្រអោយក្លាយជាអ្នកមើលថែបេះដូងពិតប្រាកដ
ជាក់ស្ដែង (27 តុលា 2023) ជាថ្ងៃខួបកំណើតរបស់ Aff Thaksaorn សាម៉ីខ្លួនមានថតកម្មវិធី 3Zap ទើបមានក្រុមការងារធ្វើខួបអោយដោយមាននំខេកដ៏ធំជូន មានទាំងមិត្តរួមការងារ និងភ្ញៀវដែលបានអញ្ជើញរួមគ្នាជូនពរដល់សាម៉ីខ្លួន ជាពិសេសក្នុងនោះមាន Noom Kanchai ជូនពរបែបត្រង់ៗថា “មានក្ដីសុខអោយច្រើនៗណាម៉ែ Aff សុំអោយស្នេហាថ្មីស្រស់ស្រាយដូចផ្ការីក” ខណៈពេល Chompoo Araya ប្រាប់ថា “ផ្អែមៗណាម៉ែ” ហើយខាងសាម៉ីខ្លួនឆ្លើយតបវិញយ៉ាងលឿនថា “មិនបាច់អធិស្ឋានទេ ឪគាត់ជូនពររួចហើយ”
លឺបែបនេះភ្លាមទាំងអ្នកក្នុងកម្មវិធីនិងហ្វេនៗអ្នកទស្សនាស្រែកលាន់មាត់ពេញប្រទេសតែម្ដង
អត្ថបទដោយ : នីត្តា