ទើបតែរៀបការរួច Kimberly តែងខ្លួនជាទេពធីតាក្រិច ចំហរមួយចំហៀងលើស្អាតដូចទេពធីតាពិតៗ…

គូនេះក្រោយរៀបការរួចរឹតស្វីតរឹតផ្អែមល្ហែម ថ្ងៃបុណ្យ Halloween ឆ្នាំនេះនៅតែតុបតែងជាគូស្នេហ៍ថែមជាគូស្នេហ៍ទេវតាទៀតផង ដោយ Mark តែងជាទេវបុត្រចំណែក Kimberly វិញគឺជាទេពធីតាក្រិចដ៏ស្អាតសោភា។

គូគេថ្ងៃ Halloween គេនាំគ្នាតុបតែងជាខ្មោច ចំណែកគូ Mark និង Kimberly វិញនាំគ្នាតែងជាគូស្នេហ៍ទេវបុត្រទេពធីតាក្រិច ទាំងសម្លៀកបំពាក់ទាំងម៉ូតសក់ គឺស្រស់ស្អាតដូចដែលគេនិយាយតៗគ្នាក្នុងព្រេងនិទាននិងរូបសំណាកដែលគេសាងសង់ណាស់។ អាចតែងបានស្អាតដូចនេះក៏ព្រោះថាគូនេះមានរូបរាងមុខមាត់ស្អាតសង្ហារសកសាមណាស់ ជាពិសេសនោះគឺតួឯកស្រី Kimberly ម៉ូតសក់ពណ៌ទង់ដែងស្រាលរួញៗបែបនេះរឹតសាកសមនឹងសម្រស់មុខកូនកាត់របស់នាងថែមទៀត។ គួរបញ្ជាក់ផងដែរ គូស្នេហ៍តារា Mark Prin និង Kimberly Kimberly Ann Voltemas ពេលនេះបានក្លាយជាស្វាមីភរិយានឹងគ្នាហើយដោយបានរៀបចំពិធីមង្គលការកាលពីខែកញ្ញាកន្លងទៅនេះនៅទឹកដីប្រទេសអ៊ីតាលី។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ