ល្បីបាត់ តួអង្គអ្នកបម្រើស្រីក្នុងរឿងបុព្វេសន្និវាសភាគពីរ រឿងនេះធ្វើឲនាងជាតារារះថ្មី ក្រៅឆាកស្អាតដូចតួឯក….

ល្បីល្បាញបាត់ មានអ្នកគាំទ្រពេញប្រទេសទៅហើយ តួអង្គអ្នកបម្រើស្រីវ័យក្មេងសម្រស់ផូរផង់នាងអុឹងក្នុងរឿងបុព្វេសន្និវាសភាគពីរ ទទួលបានការគាំទ្រជាខ្លាំងនិងមានអ្នកគាំទ្រទូទាំងប្រទេសថៃទៅហើយ ទោះបីជាលេងត្រឹមតែជាអ្នកបម្រើគេក៏ដោយ ពិតជាសំណាងមើលមិនឃើញមែនតែនេះក៏ព្រោះតែសមត្ថភាពការសម្ដែងរបស់នាងផងដែរ។

ដោយតួអង្គអ្នកបម្រើស្រីរូបនេះមានឈ្មោះពិតហៅថា Jaja Dandao រូបនាងទើបតែចូលសិល្បៈមិនយូរប៉ុន្មានទេ មិននឹកស្មានថាអាចទទួលបានការគាំទ្រនិងចូលចិត្តពីសំណាក់អ្នកទស្សនាយ៉ាងនេះទេ នាងពិតជារំភើបនិងអរគុណខ្លាំងណាស់ ថ្ងៃអនាគតរូបនាងនឹងខិតខំលេងរឿងថ្មីៗឲល្អជាងនេះទៀត។ ក្រោយពីបានលេងជាតួអង្គនាងអុឹងអ្នកបម្រើស្រីរបស់តួឯកស្រី Bella Ranee ក្នុងរឿងបុព្វេរសន្និវាសភាគពីរមក Jaja Dandao ក៏មានអ្នកគាំទ្រ មានកាងារថ្មីៗចូល និងបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលឲប្រេនជាច្រើនដែលទាក់ទងមកនាងផងដែរ នាងមិនភ្លេចគុណតួអង្គអ្នកបម្រើលើកនេះនោះទេ ជាជំហ៊ានឲនាងបានឈានជើងចូលវិស័យការសម្ដែងនៅថ្ងៃខាងមុខបន្ដទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ