Korn Narongdet ស្វាមីរបស់ Sririta សុំច្បាប់ប្រពន្ធបង្អួតភាពសង្ហាទាញ់បេះដូងក្រមុំពេញប្រទេសព្រោះតែរូបភាពនេះ……! មានវីដេអូ
ធ្វើអោយកន្លែងចុចឡាយត្រូវគាំងមួយរំពេចតែម្ដង សម្រាប់រូបថតពីដំណើរកំសាន្ដសម្រាកលំហែររដូវក្ដៅ ដោយអ្នកជំនួញធំរូបសង្ហា Korn Narongdet ស្វាមីរបស់តារាសម្ដែងស្រី Sririta Jensen យកមកផុសនៅក្នុង IG ឈ្មោះ @kornnarongdej
ទាំងអស់នេះក៏ព្រោះរូបថតដែលផុសនៅលើបណ្ដាញសង្គម ដែលផុសចេញពីលើគ្រែពេលព្រឹកព្រលឹមអង្គុយស្បាយៗផឹកកាហ្វេ ស្លៀកតែឈុតគែងពណ៌ស ជាមួយនឹងផ្ទៃខាងក្រោយនៃទេសភាព ទីក្រុងស៊ីដនី អូស្ត្រាលី
ហើយច្បាស់ណាស់ថាមិនត្រឹមតែជារូបភាពខាងលើដែលធ្វើអោយបណ្ដារអ្នកគាំទ្ររំជួយចិត្តពេញប្រទេសនិងនិយាយពីភាពសង្ហារបស់សាម៉ីខ្លួនហើយ គ្រប់គ្នានៅមានខមិនសរសើរពីភាពស៊ិចស៊ីផងដែរ
អត្ថបទដោយ : នីត្តា