នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងហូរចូលផ្ទួនៗនៅថ្ងៃស្អែកនេះ។
ឆ្នាំច៖ នៅថ្ងៃស្អែកនេះ អ្នកនឹងមានលាភធំ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានទ្រព្យដូចសេដ្ឋី មានលាភ មានជ័យ មានលុយហូរហៀរ។ បើលោកអ្នកចង់បើកហាងថ្មី នឹងផ្តល់ផលល្អប្រពៃណាស់ ទទួលផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទាន មានលាភមានលុយចូលច្រើន លើសពេលណាណាទាំងអស់។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះលោកអ្នកនឹងមានលាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទានមានលាភចូល មានលុយកាក់ហូរចូលច្រើនលើសពេលណាណាទាំងអស់ និង អាចមានអ្នកនាំប្រាក់មកឱ្យដល់មុខហាង ឬចូលដល់ក្នុងផ្ទះតែម្តង។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានសំណាងល្អតាមជាប់ខ្លួនរហូត។ តាមទំនាយកំពូលហុងស៊ុយចិនបានអះអាងថា លាភធំ លុយធំចូលមកដល់ លើករាសីនៃសំណាងឡើងខ្ពស់ត្រដែតមានសម្បត្តិដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់ចូលមកគ្រប់ទិសទី៕