យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមី,វក,ម្សាញ់ នឹងមានលាភសំណាងនៅថ្ងៃស្អែកនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹងពីពណ៍ហុងស៊ុយរបស់ខ្លួនផងដែរ។
ឆ្នាំមមី៖ ពណ៌នៃលាភសំណាងពណ៌ខៀវ នៅព្រឹកស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។
ឆ្នាំវក៖ ពណ៌នាំសំណាងលឿង ព្រឹកស្អែកជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំម្សាញ់៖ ពណ៌នៃលាភសំណាង ទឹកក្រូច នៅព្រឹកស្អែកនេះ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕