យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលុយធំហូរចូលយ៉ាងច្រើន លាភសំណាងហូរចូលផ្ទួនៗថែមទៀតផង។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះរាល់ការងាររកទទួលទានតែងទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរខ្លាំងណាស់ ហើយរាល់ការងាររកទទួលទាន មានលាភចូល លុយហូរចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ។
ឆ្នាំវក៖ នៅក្នុងថ្ងៃស្អែកនេះលាភចូលពេញៗ លុយចូលឈឹបៗ ទោះជានៅទីណាក៏លាភសំណាងតាមទៅទីនោះ បានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិមហាសាល។ អ្នកកើតឆ្នាំនេះធាតុទឹកអម្រឹត ចិត្តបុណ្យ ល្អណាស់ សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ សំណាងក្នុងរឿងប្រាក់កាស កាក់កបប្រសើរណាស់៕