ដូចម្លេះទេកុមារីតូច ដែលដើរតួជា Bella វ័យកុមារភាពក្នុងរឿងបុព្វេរសន្និវាសភាគ២មុខមាត់ដូច Bella ពីតូចមែន…

ដូចអីដូចយ៉ាងនេះមានមុខមាត់ស្រដៀងគ្នាណាស់ អ្នកគាំទ្រនាំគ្នាលាន់មាត់សសើរអ្នកដឹកនាំរឿងក្នុងរឿងបុព្វេរសន្និវាសភាគ២នេះ ដែលរើសអ្នកសម្ដែងមកសមៗនឹងដូចគ្នាតាំងពីតូចរហូតដល់ធំ។ តួអង្គកុមារីដែលសម្ដែងជា Bella ក្នុងវ័យកុមារភាព បើយកមកប្រៀបធៀបជាមួយរូបពិតរបស់តួឯកស្រី Bella Ranee កាលពីនៅក្មេងៗវិញ ពិតជាដូចគ្នាមែនទែនគឺសាកសមនឹងការសម្ដែងជាមនុស្សតែម្នាក់ណាស់។

ការពិតទៅមុខមាត់ស្រដៀងគ្នានេះនាងតូចសម្ដែងជា Bella កាលពីកុមារភាពមិនមានជាប់សាច់ឈាមអ្វីនឹងគ្នាជាមួយ Bella នោះទេ តែជាការចៃដន្យទៅវិញទេដែលអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា ម្យ៉ាងដោយជាកូនកាត់អ៊ឺរ៉ុបដូចគ្នាផងដែរ។ នាងតូចដែលសម្ដែងជាតួអង្គ Bella កាលវ័យកុមារភាពក្នុងរឿងបុព្វេរសន្និវាសភាគ២រូបនេះមានឈ្មោះពិតហៅថា Nina Nutthatcha កំពុងទទួលបានការចាប់អារម្មណ៍ជាអ្នកសម្ដែងក្មេងដែលមានសមត្ថភាពនិងត្រូវបានអ្នកដឹកនាំរឿងចង់ឲសម្ដែងនៅរឿងភាគថ្មីៗបន្ដបន្ទាប់ទៀតផងដែរ។ គេថា Nina និង Bella ពីតូច ស្រដៀងគ្នាណាស់ ស្រដៀងមែនអត់តោះមកមើលរូបប្រៀបធៀបទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

កុមារី Nina

Bella វ័យកុមារភាព

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ