ទាំងស្អាតទាំងចិត្តល្អ Bella Ranee ដឹកនាំបុណ្យកឋិនគ្រាន់តែតួលេខចំណាយផ្ដើមបុណ្យញាក់សាច់តែម្ដង! មានវីដេអូ

សមនិងតំណែងកំពូលតារាស្រីចិត្តបុណ្យពិតៗ សម្រាប់តួឯកស្រីកំពូលល្បីឈ្មោះ Bella Ranee ព្រោះថ្មីៗនេះនាងបានដឹកនាំបុណ្យកឋិនដ៏ធំមួយនៅព្រះ​សុផាន​ចេតិយ ចោម​ប្រា​កត វត្ត​ឃ្លាំង ស្រុក​បាង​ផ្លា​ម៉ា ខេត្ត​សុផាន់​បុរី ដោយមានតារាសម្ដែងជាច្រើននាក់ទៀតចូលរួមជាមួយ

នៅក្នុង IG ផ្ទាល់ខ្លួនរបស់ Bella បានបង្ហាញអោយឃើញរូបភាពស្អាតៗក្នុងឈុតថៃមើលហើយត្រជាក់ភ្នែកសមជានារីគ្រប់លក្ខណ៍ខ្លាំងណាស់អមជាមួយប្រយោគថា

After Footer (Active) - damrei Mr1 Zone2

“ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កឋិនទាន នៅព្រះ​សុផាន​ចេតិយ ចោម​ប្រា​កត វត្ត​ឃ្លាំង ស្រុក​បាង​ផ្លា​ម៉ា ខេត្ត​សុផាន់​បុរី សូម​អរគុណ​ចំពោះ​ឱកាស​ពី Phra Acharn Sombat Prakkamo ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​បុណ្យ​កឋិន​លើក​នេះ”

រឿងនេះធ្វើអោយអ្នកគាំទ្រដង្ហែរគ្នាចូលមកចុចឡាយអោយតួឯកស្រីយើងយ៉ាងច្រើនកុះករ ហើយក៏អនុមោទនាជាមួយសាម៉ីខ្លួននេះផងដែរ ហើយកឋិនទានលើកនេះ Bella បានចំណាយអស់ 3,973,164 បាត

អត្ថបទដោយ : នីត្តា