នាងយ៉ែមអើយនាងយ៉ែមធ្វើបុណ្យអីក៏វាសនាល្អម៉េសបានប្ដីសង្ហារកប់ថែមចេះថែសុខភាពបានល្អទៀត! អ្នកគាំទ្រលាន់មាត់សសើរនាងយ៉ែមហើយដែលបានប្ដីរូបសង្ហារមុនចៅហ្វាយ ថែមពេលនេះគូស្វាមីភរិយាតារាមួយគូនេះកំពុងមានប្រជាប្រិយភាពតាមរឿងដែលខ្លួនបានសម្ដែង និងមានតែរឿងល្អថ្មីៗចូលមកជាបន្ដបន្ទាប់។
ដោយនាងយ៉ែមៗដែលមហាជនបានហៅនេះការពិតទៅគឺជាតារាស្រី Noon Ramida តែមកត្រូវបានគេហៅឈ្មោះនាងយ៉ែមនេះក្រោយពីបានទស្សនាស្នាដៃការសម្ដែងក្នុងរឿងបុព្វេរសន្និវាសកន្លងទៅនេះ។ អ្នកបម្រើគេតែក្នុងរឿងទេ ក្រៅឆាកការសម្ដែងវិញតារាស្រី Noon Ramida គឺជាភរិយារូបស្អាតរបស់តារាប្រុសលោក Louis Scott ហើយកំពុងមានប្រជាប្រិយភាពក្នុងអាជីពកាងារសម្ដែងនិងផ្សព្វផ្សាយផលិតផល។ រូបភាពក្នុងបណ្ដាញសង្គមដែលតារាប្រុសលោក Louise និងតារាស្រី Noon បានបង្ហោះកាលពីថ្មីៗនេះ កំពុងធ្វើឲអ្នកគាំទ្រសសើរពីវាសនានាងយ៉ែម ព្រោះមួយរយះពេលចុងក្រោយនេះលោក Louise បានងាកមកហាត់ប្រាណយកសាច់ដុំនិងថែសុខភាព មានអីធ្វើបានសម្រេចដូចចិត្តមែនរូបរាងរបស់ Louise ពេញដោយសាច់ដុំណែនរឹតសង្ហារលើសដើម អ្នកគាំទ្រថានាងយ៉ែមបានបុរសសាច់ដុំជាស្វាមីហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ