Nine-Baifern បាត់ខឹងហើយ ផុសរូបគូធ្វើអោយហ្វេនៗស្រែកពេញប្រទេសជាពិសេសអ្នកនៅក្បែរៗព្រោះ…..! មានរូបភាព

បន្ទាប់ពីមានការលួងគ្នាតាមរយៈបទចម្រៀងរបស់ DJ Bukin ទីបំផុតខាងអូន Baitorng និងអូន Phat ក៏មើលទៅដូចជាត្រលប់មកត្រូវគ្នាវិញហើយ ហើយនេះក៏ជាការសម្ដែងរបស់គូ Nine Napat ជាមូយ Baifern Pimchanok ដែលគួអោយស្រលាញ់ធ្វើអោយអ្នកមើលអារម្មណ៍រីកដូចពពុះសាប៊ូពេញប្រទេស

ដោយជាក់ស្ដែង Nine បានចេញមកផុសរូបភាពគូរជាមួយ Baifern ចំនួនបីសន្លឹកនិងបីរសជាតិ តែពិតជាគួអោយស្រលាញ់ខ្លាំងណាស់ ខាងស្រីកំពុងគេងកើយលើស្មាខាងប្រុស ធ្វើអោយអ្នកអត់គូអស់កន្លែងឈរលើផែនដីនេះទៀត ព្រោះវាផ្អែមល្ហែមពេក

After Footer (Active) - damrei Mr1 Zone2

ហើយក្រោយពី Nine ផុសរូបក៏ឃើញខាង Baifern បាននាំយកមកផុសម្ដងទៀតនៅក្នុង IG អមជាមួយប្រយោគថា “ផ្អើលអស់អ្នកដើរលេង” ជាមួយដំណើរកំសាន្ដទៅប្រទេសសិង្ហបុរី ថាហើយគេងរៗដាក់គ្នាតែមួយភ្លេតទេ ត្រូវគ្នាវិញសំលាប់ចិត្តហ្វេនៗពេញប្រទេសអញ្ចឹង

អត្ថបទដោយ : នីត្តា