Mak-Kim ពីគូស្នេហ៍ផ្គូរផ្គងក្លាយជាគូរស្នេហ៍ពិតប្រាកដ – ថ្ងៃមង្គលការបានសារភាពប្រាប់មហាជនថាផ្ដើមស្រលាញ់គ្នាមែនតាំងពីរពេលដែល….! មានវីដេអូ
កាន់ដៃគ្នាប្រកាសរៀបការយ៉ាងផ្អែមល្ហែមនៅមុខសារព័ត៌មាន សម្រាប់កូនកំលោះកូនក្រមុំថ្មោងថ្មី Kimberly Ann និង Mak-Prin ពិធីមង្គលការនឹងត្រូវធ្វើនៅល្ងាចនេះ
ដោយ Mak-Kim បានបើកចិត្តនិយាយទាំងស្នាមញញឹមនិងក្ដីសុខដ៏ធំមហាសាល ព្រមទាំងពោលអគុណដល់ភ្ញៀវកិត្តយសគ្រប់រូបដែលតែងតែផ្ដល់កំលាំងនិងគាំទ្រពីគូផ្គូរផ្គលរហូតក្លាយទៅជាគូរស្នេហទពិតប្រាកដនិងឈានមកដល់ថ្ងៃនេះ
Mak – មុននេះយើងបាននិយាយគ្នាហើយថា នៅទីបំផុតពួកយើងក៏មានថ្ងៃនេះ មានពិធីភ្ជាប់ពាក្យនៅផ្ទះ រៀបការនៅអុីតាលីហើយលើកនេះជាការជប់លៀងកាត់ចំណងដៃរបស់ពួកយើង
Kimberly – សូមប្រាប់មុនថា យើងទាំងពីរនាក់មានគំនិតមិនដូចគ្នា (សើច) ដោយបងគាត់ចូលចិត្តព្រៃឈើ ហើយខ្ញុំចូលចិត្តផ្កា គាត់ក៏បានធ្វើវាអោយ គ្រប់គ្នាបានឃើញស្រាប់ហើយថាផ្ទាំងរូបភាពមួយណាក៏ជាព្រៃឈើដែរ តែបើចង់បន្ថែមភាពផ្អែមល្ហែមជាមួយគឺត្រូវតែដាក់គំនិតរបស់ខ្ញុំ ដាក់ផ្កាចូលទៅ រឿងតួនាទីភរិយាល្អ (សើច) មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ តែនិងធ្វើអោយល្អបំផុតហើយនិងអោយល្អឡើងរឿយៗ គ្រប់យ៉ាងនៅដូចដើមដូចតាមធម្មតា នៅតែផ្ទះទេដែលមិនទាន់បានចូលទៅរស់នៅ
Mak – សួរថាត្រូវរៀបចំឈុតអោយប្ដីដែរទេ គឺថាខ្ញុំក្រោកពីគេងមុនរហូត (សើច) ព្រោះខ្ញុំដឹងថាមួយរយៈនេះគាត់រវល់ រឿងរៀបការនេះឯង ហើយពេលយប់ជុំគ្នាពិភាក្សានិងនិយាយជាមួយក្រុមការងារគ្រប់យ៉ាងដែលត្រូវរៀបចំ ហើយខ្ញុំឯណោះក៏ត្រូវចេញទៅធ្វើការ ក្រោកឡើងពេលព្រឹកក៏ឆុងកាហ្វេអោយញុំ រៀបចំផ្ទះជាមួយគ្នារឿងទាំងអស់នេះខ្ញុំធ្វើជាច្រចាំទៅហើយ ជីវិតប្ដីប្រពន្ធក្នុងរឿងនិងក្រៅរឿងវាពិតជាខុសគ្នា មិនមែនគ្រប់យ៉ាងសុទ្ធតែផ្អែមល្ហែមនោះទេ យើងនៅជាមួយគ្នាយូរណាស់មកហើយ ក៏សុំា មានគ្នាទៅវិញទៅមករាល់ថ្ងៃ….ជាចុងក្រោយសូមអគុណដល់បងៗអ្នកសារពត៌មាន និងហ្វេនៗដែលតែងតែផ្ដល់កំលាំងចិត្តនិងធ្វើអោយពួកយើងបានជួបគ្នាហើយក្លាយជាគូរពិតប្រាកដសូមអគុណខ្លាំងណាស់បាទ
Kimberly – ដូចដែលបងគាត់និយាយអញ្ចឹង អគុណបងៗអ្នកសារពត៌មាន ពេលខ្លះទៅសម្ភាសន៍បង ពាក្យខ្លះខ្ញុំមិនសូវបានលឺចេញពីមាត់គាត់នោះទេ តែបានលឺចេញពីការសម្ភាសន៍របស់បងៗ អគុណដែលតែងតែទៅជំរិតគាត់គាត់និយាយចេញមក គួអោយស្រលាញ់ណាស់ ហើយក៏អគុណដល់អ្នកគាំទ្រគ្រប់រូបដែលតាមដានពួកយើងមករហូត ពីគូផ្គូផ្គងមកជាគូពិតប្រាកដ MK
អត្ថបទដោយ : នីត្តា