ម៉ាក់របស់ Pancake ប្រញាប់សុំទោសកូនប្រសារ – គួអោយសរសើរជីវិតគូស្វាមីភរិយា Pancake ប្រើស្វាមីអោយធ្វើរឿងមួយនេះ! មានវីដេអូ
ជាគ្រួសារកក់ក្ដៅហើយក៏មានកិច្ចការអោយធ្វើរួមគ្នារហូត សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីស្អាត Pancake Khemanit ដែលបានរៀបការប្រើជីវិតគូជាមួយអធិការ Saksunthorn Premanont មកជិត 1 ឆ្នាំហើយ ក្លាយជាគ្រួសារធំជាងមុន ថែមទាំងមានការចែករំលែកសកម្មភាពគួអោយស្រលាញ់ជាច្រើនដល់ហ្វេនៗបានតាមដានជាញឹកញាប់
ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់អ្នកម៉ាក់ Pancake បានផុសវីដេអូនៅពីខាងក្រោយជីវិតគូរបស់កូនស្រីនិងកូនប្រសារ អធិការ Bear កំពុងឈរហាលខោអាវ ដោយមានភរិយាស្រីស្អាតឈរក្បែរចាំប្រាប់និងផ្ដល់កំលាំងចិត្ត ពេលឃើញកូនស្រីប្រើកូនប្រសារបែបនេះទើបស្រែកទៅបង្អាប់បែបលេងសើចថា “ហាក នេះត្រូវហាលខោអាវអោយគ្នាផងឬចា ទទួលយកមិនបានទេណាបង Pan យើងជាមនុស្សស្រីការបែកផ្ទះហើយ ត្រូវមើលថែកិច្ចការផ្ទះអោយល្អ មើលចុះហាលខោអាវបានល្អជាងបង Pan ទៅទៀត មិនបានទេមើលទៅខ្ញុំត្រូវប្រៀនប្រដៅកូនស្រីបន្ទិចហើយមើលទៅ ស្លាប់ហើយ បានស្អាតតែម្យ៉ាងហើយ កូន Bear ម៉ាក់សុំទោសណាកូន”
ឃើញបែបនេះហើយហ្វេនៗប្រញាប់ចូលមកខមិនបង្អាប់យ៉ាងច្រើន ហើយក៏ស្រលាញ់មួយគូនេះខ្លាំងណាស់ដែរ ឃើញបែបនេះហើយដឹងភ្លាមថាក្នុងផ្ទះតើនរណាធំជាងគេ
អត្ថបទដោយ : នីត្តា