ឈុតនេះពិតជាទទួលយកមិនបានទេ Janie ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ Mark-Kimberly ជាពិសេសថតរូបគូជាមួយ Bella Ranee! មានវីដេអូ
អាពាហ៍ពិពាហ៍របស់ Mark Prin-Kimberly ធំដុំខ្លាំងណាស់មានតារាល្បីៗជាច្រើនបានចូលរួម រួមទាំងអ្នកម៉ាក់កូនមួយកំពូលស៊ិចស៊ីយ៉ាង Janie Alphach ដែលបានចូលរួមកម្មវិធីនេះដែរ ហើយសម្រស់ពិតជាមិនអោយចាញ់នរណាក្នុងកម្មវិធីនេះឡើយ
Janie ស្លៀករ៉ូបវែងរឹបជាប់រូបរាងបង្អួតចង្កេះស្ដើង 22 សង់ទីម៉ែត្រ ផ្នែកខាងលើស៊ិចស៊ីខាងក្រោមថ្វិត្បិតតែរ៉ូបវែងតែឆែកជ្រៅ សម្លឹងមើលជ្រុងណាក៏សមសួនទាំងអស់ត្រជាក់ភ្នែកត្រជាក់ចិត្ត ជាពិសេសពេលថតរូបរួមក្រុមជាមួយអ្នកផ្សេងទៀតនាងដណ្ដើមភាពទាក់ទាញក្រសែភ្នែកគេអស់គ្មានសល់ លើសពីនេះនៅមានរូបភាពគូជាមួយ Bella Ranee អាចនិយាយបានថាស្អាតទ្វេគុណស្អាតគ្មានគូប្រៀបនិងមិនងាយបានឃើញសោះឡើយ
រូបប៉ុន្មានសន្លឹកដែលផុសចេញទៅបានធ្វើអោយមានអ្នកចុចឡាយ និងខមិនច្រើនណាស់នរណាៗក៏សរសើរថាស្រស់ស្អាតនិងគួអោយស្រលាញ់ដែរ
អត្ថបទដោយ : នីត្តា